ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងព្រះ​រា​ជពិធីសម្ពោធវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា

Share
21 11

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងព្រះ​រា​ជពិធីសម្ពោធវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫ​ទ្ធិ​សែ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​អ​ភិ​​វ​ឌ្ឍ​ន៍​ជ​ន​ប​ទ​ បានអញ្ជើញចូលរួមក្នុងព្រះ​រា​ជពិធីសម្ពោធវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា ក្រោមព្រះ​រា​ជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ​​នៃព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរពសក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំផុត។​​ ពិធីសម្ពោធយ៉ាងមហោឡារិកនេះ ក៏មានការយាងនិងអញ្ជើញចូលរួមសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, សម្តេច​មហា​រដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាប​វរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ប្រធានក្រុម​ប្រឹក្សា​​ធម្មនុញ្ញ, ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធ​សភា-​រដ្ឋ​សភា, សមាជិក សមាជិកានៃរាជរដ្ឋាភិបាល, ឯកអគ្គ​រាជ​ទូត-ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្ត និងភ្ញៀវ​កិត្តិយសជាតិ អន្តរ​ជាតិជាច្រើនរូប។

“វិមានសាមគ្គីភាព” ជាសំណង់អគារថ្មីនៃព្រឹទ្ធសភា ត្រូវបានស្ថាបនាឡើ​ង​​​ក្រោ​ម​គំ​និ​ត​ផ្តួ​ច​ផ្តើ​ម​ដ៏​ខ្ព​ង់​ខ្ព​ស់​រ​​ប​ស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីឆ្លើយ​តប​ទៅនឹងការពង្រឹងតួនាទី និងកំណើនការងារ ​កា​រ​​លើ​ក​ក​ម្ព​ស់​ប្រ​សិទ្ធ​ភាព គុណភាព និងចីរភាព នៃស្ថាប័នព្រឹទ្ធសភា ព្រមទាំងឆ្លើយតប​ទៅ​​​នឹ​ង​​កា​រ​អ​នុ​វ​ត្ត​អា​ទិ​ភា​ព​ច​ម្បងទាំង២ របស់ព្រឹទ្ធសភានីតិកាលទី៥ ដែល​បាន​ដាក់ចេញ​ដោ​យ​ស​ម្តេ​ច​តេ​ជោ​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​គឺ​ ​​“ការលើកកម្ព​ស់​​​កា​រ​ទូ​ត​ស​ភា​”​ ​និ​ង​ ​“​កា​រ​រួ​ម​ប្រា​ស្រ័​យ​ឱ្យ​កា​ន់​តែ​ជិ​ត​ស្និ​ទ្ធ​ជាមួយអង្គ​បោះ​ឆ្នោត ​ដែ​ល​តំ​ណា​​ង​ឱ្យ​ប្រ​ជា​ពល រដ្ឋនៅ មូលដ្ឋាន”។ “វិមានសាមគ្គីភាព” នឹងបំពេញតួនាទីជាការិយាល័យ ធ្វើការ​រ​ប​ស់​​ថ្នាក់ដឹក​នាំ​ព្រឹទ្ធសភា និងជាទីកន្លែង ទទួល​ភ្ញៀ​វ​ ​ឥ​ស្ស​រ​ជ​នជាន់ខ្ពស់ជាតិ និងបរ​ទេ​ស​​​​​​នា​នា​​​ ​ខ​ណៈ​អគារកេរដំណែល “វិមានរដ្ឋចំការមន ឬហៅថា អគារ​​ក្រហម” ​ដែ​ល​ជា​កេ​រ​ម​រ​ត​ក​ ​និង​​ស្នា​ព្រះ​ហ​ស្ត​ដ៏​ថ្លៃ​ថ្លា​បំ​ផុតរបស់ ព្រះករុណា ព្រះបាទសម្តេច នរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ” នឹង​បន្ត​រក្សាតួនាទីដ៏សំខាន់ជាមជ្ឈមណ្ឌលសម្រាប់ “សម័យប្រជុំពេញ​អង្គ​ព្រឹទ្ធ​សភា” ដើម្បីពិនិត្យ និ​ង​ឱ្យ​យោ​ប​ល់​លើ​សេ​​ច​ក្តី​ព្រា​ង​ច្បាប់ ឬសេចក្តី​ស្នើច្បាប់ ឬបញ្ហាទាំងពួង ​ឈ​រ​លើ​មូ​ល​ដ្ឋា​ន​គ្រឹះ​ដ៏​រឹ​ង​មាំ​នៃ​កា​រ​ប​ង្រួ​ប​​​ប​ង្រួ​ម​​​ជា​តិ​ ​ឯកភាពជាតិ និងសាមគ្គីភាពជាតិ។

គួរជម្រាបជូនថាដែរ វិមានសាមគ្គីភាព​ត្រូវបានបញ្ចុះបឋមសិលា​បើកការ​ដ្ឋាន​ដំណើរការសាងសង់ជាផ្លូវការនៅ​ថ្ងៃទី៩ ខែសីហា ឆ្នាំ​២​០​២​៤​ ​និ​ង​បា​ន​សា​ង​ស​ង់​ច​ប់​ស​​ព្វគ្រ​ប់​ដោយប្រើប្រាស់​រ​យៈ​ពេ​ល​ ១​៦ខែ ហើយត្រូវបានដាក់ឱ្យ​ប្រើ​ប្រាស់​​នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។ វិមាននេះ មានបណ្តោយ ៧៩ម៉ែត្រ ទទឹង ៤៧ម៉ែត្រ កម្ពស់ ៣៥ម៉ែត្រ និងរៀបចំជា ៤ជាន់កន្លះ ដោយប្រើដំបូលរាបស្មើ ហើយជាប្រភេទសំណង់​បេតុង​ខ្សែ​កាប និងបេតុង​អារ​មេ ដែលផ្តល់ភាពរឹងមាំ និងទំនើប ព្រមទាំងបង្ហាញ​ពីស្ថា​បត្យកម្ម និងរចនាបថខ្មែរ​សហសម័យ។ ក្បាច់ខ្មែរ ជាទម្រង់ផ្កាចន្ទន៍ និងបាំងខ្លែង ដែលដកស្រង់ពីប្រាសាទ​បុរាណ ត្រូវបាន​យក​មកលម្អនៅតាមការិយាល័យ និងជញ្ជាំង នៃវិមាន​សាមគ្គី​ភាព ដើម្បីលើកកម្ពស់​វប្បធម៌ អត្តសញ្ញាណជាតិខ្មែរ និងស្របទៅនឹងតួនាទីនៃវិមាន​ស្ថាប័នកំពូលនីតិ​ប្បញ្ញត្តិ​នេះ៕

Phnom Penh: On Friday morning, August 21, 2026, H.E. Chhay Rithisen, Minister of Rural Development, attended the Royal Inauguration of the “Vimean Samakkipeap” (Unity Building) of the Senate of Cambodia, presided over by His Majesty King Norodom Sihamoni, King of the Kingdom of Cambodia. The grand ceremony was also graced by Samdech Techo Hun Sen, President of the Senate; Samdech Moha Rothsapheathikar Thipadei Khuon Sudary, President of the National Assembly; Samdech Moha Bovor Thipadei Hun Manet, Prime Minister, and Lok Chumteav; together with Excellencies senior royal advisers to His Majesty the King, the President of the Constitutional Council, leaders and members of the Senate and National Assembly, members of the Royal Government, ambassadors and heads of mission of friendly countries, and many national and international distinguished guests.
The “Vimean Samakkipeap” (Unity Building) is the Senate’s new building, established on the high‑level initiative of Samdech Techo Hun Sen to strengthen the Senate’s role and address its growing workload, and to enhance the institution’s efficiency, quality, and sustainability. It also responds to the two priority orientations set for the 5th legislature of the Senate—“advancing parliamentary diplomacy” and “deepening engagement with electoral constituencies to better serve citizens at the grassroots.” The Building will serve as the working offices for the Senate leadership and a venue to receive high‑ranking national and foreign dignitaries. Meanwhile, the heritage complex “Vimean Rothchamkar Mon,” commonly known as the “Red Building”—a priceless legacy and work of His Late Majesty King Father Norodom Sihanouk—will continue its vital role as the center for “plenary sessions of the Senate,” examining and providing opinions on draft laws, proposed laws, and related matters, grounded in the bedrock principles of national consolidation, unity, and solidarity.
The Unity Building officially commenced construction on August 9, 2024. The building was completed in 16 months and placed into service on January 23, 2026. The hall measures 79 meters long, 47 meters wide, and 35 meters high, arranged as four and a half floors with a flat roof. It is built with post‑tensioned and reinforced concrete for strength and modernity, while expressing contemporary Khmer architecture and design. Traditional Khmer decorative motifs and patterned screens, inspired by ancient temple art, are applied throughout the offices and facades to elevate Khmer culture and national identity in harmony with the institution’s role as a supreme legislative body.

1 10 17 7 15 6 14 7 13 8 12 9 121 11 10

10 9
default
9 7
default

6 9 5 10 4 8 42 1 41 4 3 11 2 10

18 6 35 2 34 2 33 5 32 6 31 9 30DSC 7661 30DSC 7642 30DSC 7633 30DSC 0836 30DSC 0763 30DSC 0663 24 4 23 5 22 7 21 11 20 6 19 6

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង