ឯ​កឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ៣ខ្សែស្ថិតនៅក្នុងខេត្តសៀមរាប

Share
22 5

ឯ​កឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ៣ខ្សែស្ថិតនៅក្នុងខេត្តសៀមរាប

English Below] ខេត្តសៀមរាប៖ នាថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦​ ​ឯ​កឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ៣ខ្សែ ស្ថិតនៅក្នុងខេត្តសៀមរាប រួមមានៈ

ខ្សែទី១ ឈ្មោះផ្លូវ ថ្នល់ដាច់-កំពង់ឃ្លាំង ជាផ្លូវល្បាយក្រួស មានប្រវែង ១១គ.ម. តភ្ជាប់ពីភូមិថ្នល់ដាច់ ឃុំដានរុន ទៅដល់ភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម។ ផ្លូវនេះ មានអ្នកទទួលផលសរុបចំនួន ២ ៦៩៨គ្រួសារ ស្មើនឹង ១១ ៤០៧នាក់។

ខ្សែទី២ ឈ្មោះផ្លូវ ផ្សារជ្រាវ-ភូមិវាល ជាផ្លូវល្បាយក្រួស មាន ២កំណាត់ ប្រវែងសរុប ៥.១៥​គ.ម​ តភ្ជាប់ពីភូមិជ្រាវ ទៅដល់បឹងពារាំងក្នុងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ក្នុងនោះ
កំណាត់ទី១ ឈ្មោះផ្លូវ ផ្សារជ្រាវ-មជ្ឈមណ្ឌលវប្បធម៌ ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប មានប្រវែង ​៣,៦៥គ.ម.។
កំណាត់ទី២ ចេញផ្លូវពីភូមិជ្រាវ ទៅដល់ភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប មានប្រវែង ​១,៥គ.ម.។

ខ្សែទី៣ ឈ្មោះផ្លូវ ភូមិប្រឡាយ-បឹងពារាំង បំបែកចេញពីផ្លូវបេតុងតាវ៉ឺន ស្ថិតក្នុងភូមិប្រឡាយ និងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប មានប្រវែង ​៨គ.ម. ។

ខ្សែផ្លូវទី២​ និងខ្សែទី៣​ ខាងលើនេះ មានអ្នកទទួលផលសរុបចំនួន ៣ ៣៩១គ្រួសារ ស្មើនឹង ១៣ ០៣៧នាក់។​ គួរជម្រាបជូនថា ការអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវទាំង៣ខ្សែនេះ​ ក្នុងគោលបំណងដើម្បីពិនិត្យស្ថានភាពជាក់ស្តែង​ និងធ្វេីសិក្សាលទ្ធភាពក្នុងការជួសជុលជូនប្រជាពលរដ្ឋក្នុងតំបន់នោះប្រេីប្រាស់ ព្រមទាំងជួយក្នុងការលើកកំពស់សក្ដានុពលទេសចរណ៍ ក្នុងតំបន់នោះផងដែរ៕

Siem Reap Province: On Tuesday, August 18, 2026, H.E. Chhay Rithisen, Minister of Rural Development, together with ministry leadership, technical officials, and the Siem Reap Provincial Department of Rural Development, carried out on site inspections of three road corridors in Siem Reap Province, namely:
– Road 1, Thnal Dach–Kampong Khleang, a gravel road 11 km long linking Thnal Dach Village, Dan Run Commune, to O Ta Put Village, Kampong Khleang Commune, Sot Nikum District; this road serves a total of 2,698 households, equal to 11,407 people.
– Road 2, Phsar Chreav–Veal Village, a gravel road consisting of two segments with a total length of 5.15 km connecting Chreav Village to Boeung Pearang in Veal Village, Chreav Sangkat, Siem Reap City;
• Segment 1, Phsar Chreav–Cultural Center within Chreav Village, Chreav Sangkat, Siem Reap City, is 3.65 km long;
• Segment 2 runs from Chreav Village to Veal Village, Chreav Sangkat, Siem Reap City, and is 1.5 km long.
– Road 3, Pralay Village–Boeng Pearang, from the Ta Vern concrete road, lies within Pralay and Veal Villages, Chreav Sangkat, Siem Reap City, with a length of 8 km. Together, these two roads serve 3,391 households, or 13,037 people. These inspections were conducted to assess actual conditions, study the feasibility of repairs for residents’ use, and help enhance the area’s tourism potential.

21 9 22 5 3 9 DSC 7807 DSC 7816 DSC 7838 DSC 7844 DSC 7847 DSC 7849 DSC 7857 DSC 7864 DSC 7883 DSC 7900 DSC 7914 DSC 7918 DSC 7924 DSC 7930 DSC 7953 DSC 7962 DSC 7972 DSC 7973 DSC 7988 DSC 7994 DSC 7996 DSC 8002

DJI 20260818120704 0002 D
default
DJI 20260818120820 0009 D
default
DJI 20260818120926 0015 D
default
DJI 20260818120956 0017 D
default
DJI 20260818121709 0024 D
default
DJI 20260818121955 0033 D
default
DJI 20260818122644 0047 D
default
DJI 20260818122755 0048 D
default
DJI 20260818123112 0059 D
default

 

DJI 20260818123720 0063 D

DSC 8021 DSC 8029 DSC 8037 DSC 8048 DSC 8050 DSC 8055 DSC 8057 DSC 8065 DSC 8072 DSC 8104 DSC 8116 DSC 8131 DSC 8137 DSC 8158 DSC 8160

DJI 20260818160423 0065 D
default
DJI 20260818161022 0072 D
default
DJI 20260818161220 0077 D
default
DJI 20260818162344 0081 D
default
DJI 20260818162633 0083 D
default
DJI 20260818163022 0086 D
default
DJI 20260818163203 0088 D
default
DJI 20260818163210 0089 D
default
DJI 20260818163445 0094 D
default
DJI 20260818163734 0105 D
default

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង