ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាដែលទើបនឹងសាងសង់រួចរាល់នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
- ១២ ម៉ោងមុន ថ្ងៃទី១៣ ខែសីហា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាដែលទើបនឹងសាងសង់រួចរាល់នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
[English] ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាដែលទើបនឹងសាងសង់រួចរាល់នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ខេត្តស្ទឹងត្រែង ជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលនាអណត្តិកន្លងទៅ និងរាជរដ្ឋាភិបាលនីតិកាលបច្ចុប្បន្ន ដាក់ចេញនូវគោលនយោបាយ និងកម្មវិធីអាទិភាពសម្រាប់ការវិនិយោគនិងការអភិវឌ្ឍនានា ដើម្បីជំរុញឱ្យមានការរីកចម្រើនកាន់តែលឿន។ តាមរយៈគោលនយោបាយ និងកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាលនេះ រដ្ឋបាលខេត្តបានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន រហូតឈានដល់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះរួមមាន៖ លំហរសាធារណៈសម្រាប់កុមារនិងមនុស្សពេញវ័យ ទីលានតេជោ-ធិបតីនិងវេទិកានាគជ័យ ទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត សួនសុវណ្ណភូមិ សួនបវរធិបតី និងគ្រួសារផ្សោត រង្វង់មូលព្រះភុម្មជ័យមង្គល-អូរពងមាន់ ទីសក្ការៈបូជនីយដ្ឋានភ្នំធាតុ សួនតេជោសន្តិភាព សួនស្វាគមន៍រូបម្នាស់ទឹកឃ្មុំ ផ្លូវថ្មើរជើងជុំវិញអតីតព្រះរាជដំណាក់ អគារបរិច្ចាគឈាមមណ្ឌលនៃក្តីស្រឡាញ់ ផ្លូវថ្មើរជើងមាត់ទន្លេសេកុង រថយន្តបណ្ណាល័យចល័ត អគាររដ្ឋបាលសាលាស្រុកបុរីអូរស្វាយសែនជ័យ ផ្ទះមុខងារខេត្តស្ទឹងត្រែង រូបសំណាកអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត កែលម្អកំពង់ចម្លងក្រុងស្ទឹងត្រែង រៀបចំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងសាលារៀនក្នុងមូលដ្ឋាន អគារសម្ភព បន្ទប់រង់ចាំនៅតាមមណ្ឌលសុខភាពអគារសិក្សាថ្មី បង្គោលភ្លើងបំភ្លឺសាធារណៈក្នុងទីប្រជុំជនរង្វង់មូលព្រះនរាយណ៍ ស្ថាបនាកំពង់ចម្លង-ផ្សារសហគមន៍ទេសចរណ៍ ស្ពានដែក និងផ្លូវបេតុងជាច្រើនខ្សែក្នុងទីរួមខេត្តនិងមូលដ្ឋាន ដែលសមិទ្ធផលទាំងនេះគឺជាការឆ្លើយតបទៅនឹងបំណងប្រាថ្នានិងទទួលបានការសាទរយ៉ាងខ្លាំងពីប្រជាជន។
អញ្ជើញមានប្រសាសន៍ក្នុងពិធីដ៏វិសេសវិសាលនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានកោតសរសើរចំពោះការអភិវឌ្ឍរបស់ខេត្តស្ទឹងត្រែង ជាពិសេសការយកចិត្តទុកដាក់គិតគូរលើការអភិវឌ្ឍទីតាំងសាធារណៈ សួនសាធារណៈ សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានដើរលេងកម្សាន្ត និងលេងកីឡា ដើម្បីផ្ដល់ផលប្រយោជន៍ជាច្រើនដល់សុខុមាលភាពប្រជាជន។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ទោះបីជាខេត្តនៅទិសឦសាន ជាប៉ូលសេដ្ឋកិច្ចមិនទាន់អាចប្រៀបធៀបបានជាមួយខេត្តសៀមរាប ភ្នំពេញ និងព្រះសីហនុ ប៉ុន្ដែខេត្តក៏មានសក្ដានុពលមួយចំនួនដែលខេត្តផ្សេងៗគ្មានដែរ ដូចជាវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ជាដើម។ ដូច្នេះសម្ដេចបានណែនាំឱ្យពិនិត្យមើលអ្វីដែលខេត្តមាន ដើម្បីទាញយកសក្ដានុពលមកប្រើប្រាស់ដើម្បីជំរុញការអភិវឌ្ឍ៕
Stung Treng Province: On Wednesday morning, August 12, 2026, H.E. Chhay Rithisen, Minister of Rural Development, attended as Guest of Honor the official inauguration of a series of newly completed achievements in Stung Treng City, Stung Treng Province, presided over by Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.
Stung Treng is one of four northeastern provinces prioritized by both the previous and current Royal Governments through policies and flagship programs to accelerate investment and development. Under these priorities, the provincial administration has delivered many new achievements now being put into official use.
In his remarks, the Prime Minister praised Stung Treng’s development, especially the focus on public spaces and parks for leisure and sports, which bring broad benefits to people’s well being. He noted that although the northeastern provinces’ economies cannot yet be compared with those of Siem Reap, Phnom Penh, or Preah Sihanouk, Stung Treng has unique strengths—such as agriculture, agro industry, and tourism—that those other provinces may not have. He instructed authorities to identify and leverage these local advantages to drive development.



