ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំ អញ្ជើញចុះពិនិត្យជាក់ស្ដែងទីតាំងស្ពានដែកបេឡេតិ៍ ១កន្លែង ដែលបានបាក់ដល់បាតអូរ ស្ថិតនៅព្រំប្រទល់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ
- ២៣ ម៉ោងមុន ថ្ងៃទី៧ ខែសីហា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំ អញ្ជើញចុះពិនិត្យជាក់ស្ដែងទីតាំងស្ពានដែកបេឡេតិ៍ ១កន្លែង ដែលបានបាក់ដល់បាតអូរ ស្ថិតនៅព្រំប្រទល់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ
English Below] ខេត្តសៀមរាប៖ នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងទីតាំងស្ពានដែកបេឡេតិ៍ ១កន្លែង ដែលបានបាក់ដល់បាតអូរ ស្ថិតនៅព្រំប្រទល់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ ក្នុងឱកាសពិនិត្យនោះ ក៏មានការអញ្ជើញចូលរួម ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងកងវិស្វកម្មនៃក្រសួងការពារជាតិផងដែរ។
ស្ពានដែកបេឡេតិ៍នេះ មានប្រវែង ៣០ម៉ែត្រ ទទឹង ៤ម៉ែត្រ ត្រូវបានបាក់ធ្លាក់ដល់បាតអូរត្រាច កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ដោយសាររថយន្ដធន់ធំដឹកដំឡូងលើសកម្រិតទម្ងន់កំណត់។ ស្ពាននេះ ស្ថិតនៅលើខ្សែផ្លូវដែលមានលេខកូដ ៦២២ T2 ដែលជាផ្លូវយុទ្ធសាស្ដ្រដ៏សំខាន់ តភ្ជាប់ពីឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ទៅកាន់ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។ បច្ចុប្បន្ន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើផ្លូវវាងដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
តាមរយៈការពិនិត្យជាក់សែ្ដង ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទសិក្សាលទ្ធភាពបច្ចេកទេស ដើម្បីជួសជុលស្ពានដែកបេឡេតិ៍ជាថ្មីឱ្យបានឆាប់រហ័ស ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃខេត្តទាំងពីរ៕
Siem Reap Province: On Thursday afternoon, August 6, 2026—H.E. Chhay Rithisen, Minister of Rural Development, together with senior leaders and technical officials from the Ministry and from the Provincial Departments of Rural Development of Siem Reap and Oddar Meanchey, conducted an on-site inspection of a Bailey bridge that had collapsed to the bed of the stream on the boundary between Siem Reap and Oddar Meanchey provinces. Joining the inspection were the Governor of Oddar Meanchey, representatives of the Ministry of Economy and Finance, and the Engineering Corps of the Ministry of National Defense.
The Bailey bridge, 30 meters long and 4 meters wide, collapsed to the bottom of the O Trach stream on August 4, 2026, due to an overweight heavy truck transporting cassava beyond the permitted load. The bridge is located at road 622 T2, linking Varin Commune, Varin District, Siem Reap Province, to Chong Kal District, Oddar Meanchey Province. At present, the Siem Reap Provincial Department of Rural Development, in cooperation with local authorities, has opened a detour to facilitate traffic for residents.
Following the inspection, the Minister instructed the Department of Rural Road Infrastructure Development of the Ministry of Rural Development to study the technical feasibility and urgently repair or replace the steel Bailey bridge to meet the daily needs of local authorities and residents in both provinces.








