ពិធីសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​​ជាផ្លូវការអគារ​​មណ្ឌលសុខភាពម៉ាឡៃ និងសមិទ្ធផលនានារបស់គម្រោងការកសាង​ភូមិសន្តិភាព​ តាមរយៈ​ការ​អភិវឌ្ឍសហគមន៍ជនបទ​ចម្រុះ​

Share

ពិធីសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​​ជាផ្លូវការអគារ​​មណ្ឌលសុខភាពម៉ាឡៃ និងសមិទ្ធផលនានារបស់គម្រោងការកសាង​ភូមិសន្តិភាព​ តាមរយៈ​ការ​អភិវឌ្ឍសហគមន៍ជនបទ​ចម្រុះ​

English Below] ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីអនុវត្តគម្រោងរយៈពេល ៥ឆ្នាំនេះ គម្រោងការកសាង​ភូមិសន្តិភាព​ តាមរយៈ​ការ​អភិវឌ្ឍសហគមន៍ជនបទ​ចម្រុះ​ បានអនុវត្តសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងការលើកកម្ពស់​​​​​គុណភាព និង​គុណតម្លៃ​ជីវិត​របស់​​​​ប្រជា​ជននៅតំបន់ជនបទ​ឱ្យ​កាន់តែ​ប្រសើរឡើង និងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងសហគមន៍ រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ដែលឈានដល់ការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាជាផ្លូវការ។ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ គម្រោង​​ការកសាង​ភូមិសន្តិភាព ​​តាមរយៈការ​អភិវឌ្ឍ​សហគមន៍​ជនបទចម្រុះ​​ បានរៀបចំពិធីសម្ពោធដាក់​ឱ្យ​ប្រើប្រាស់​​ជាផ្លូវការ​​មណ្ឌលសុខភាពម៉ាឡៃ និងសមិទ្ធផលនានារបស់គម្រោង ក្រោមអធិបតីភាព​ដ៏​​ខ្ព​ង់​ខ្ព​ស់​ ​ឯ​កឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម Kim Chang Yong ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋកូរ៉េ​ប្រចាំនៅព្រះរាជាណាចក្រ​កម្ពុជា។ ពិធីសម្ពោធនេះ ត្រូវបានរៀបចំឡើងនៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ, លោកជំទាវរដ្ឋលេខាធិការ តំណាងក្រសួងសុខាភិបាល,​ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត, ក្រុមប្រឹក្សាខេត្ត, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា, តំណាងដៃគូអភិវឌ្ឍន៍, មន្ដ្រីរាជការ, ​កងកម្លាំងទាំង​ ៣ ប្រភេទ​, អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យុវជន ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន ៦១៦រូប។

គម្រោង “ភូមិសន្តិភាព” ​ជាហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់​ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ​ (KOICA) ក្រោមកិច្ចសហការ និងសម្របសម្រួលការអនុវត្តគម្រោងដោយក្រសួងអភិវឌ្ឍន៍ជនបទ។ គម្រោងនេះ បាននិងកំពុងអនុវត្តនៅក្នុងភូមិគោលដៅចំនួន ៣០ភូមិ ក្នុងខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងប្រែក្លាយតំបន់អតីតសមរភូមិទៅជាភូមិមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគមន៍ជនបទចម្រុះ ដើម្បីលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជនរស់នៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងការពង្រឹងសមត្ថភាពសហគមន៍  និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទសំខាន់ៗផងដែរ។
 
សូមបញ្ជាក់ថា សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ រួមមាន៖ ​អគារមណ្ឌលសុខភាព​ទំហំ ​១៥មx១៥ម​​, ​បង្គន់បរិយាបន្ន ៣បន្ទប់, កន្លែងលាងដៃ ១កន្លែង, ឡដុតសំរាមនិងកាកសំណល់វេជ្ជសាស្ដ្រ ១កន្លែង, ប្រព័ន្ធចម្រោះទឹកស្អាត ១កន្លែង, ផ្ដល់ធុងស្តុកទឹកចំណុះ​ ១០ ០០០លីត្រ ១ធុង, អណ្តូងស្នប់ ១កន្លែង, មជ្ឈមណ្ឌល​​​សិក្សាសហគមន៍, ស្រះទឹកសហគមន៍, ​​​បណ្ណាល័យនិង​ទីចាត់ការ, ផ្លូវ​បេតុង​អារម៉េ និង​​ស្ថានីយ​​ផលិតទឹក​​ពិសាប៊ីដុង​​ចំណុះ ២០លីត្រ​ផងដែរ។ សមិទ្ធផលទាំងនេះ សបញ្ជាក់អំពីការចូលរួម​ចំណែកកាត់បន្ថយភាពក្រីក្រ ​ស្រប​តាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកជំរុញ​​សម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យ​ “កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០”៕

 

Banteay Meanchey Province: After five years of implementation, the “Building Peace Villages through Inclusive Community Development” project has worked diligently to improve the quality and dignity of life in rural areas and to construct essential community infrastructure, culminating in the official inauguration of multiple achievements. On Thursday morning, August 6, 2026—the project held the official inauguration of the Malai Health Center and other project outcomes under the high presidency of H.E. Chhay Rithisen, Minister of Rural Development, and H.E. Kim Chang Yong, Ambassador Extraordinary and Plenipotentiary of the Republic of Korea to the Kingdom of Cambodia.

The ceremony took place in Veal Hat Village, Malai Commune, Malai District, Banteay Meanchey Province, with the participation of the Permanent Secretary of State of the Ministry of Rural Development; a Secretary of State representing the Ministry of Health; senior leadership of the Ministry of Rural Development; the Provincial Governor, Provincial Council, KOICA Cambodia Office; development partners; civil servants; the armed forces (all three branches); authorities at all levels; youth; and citizens—616 participants in total.

The “Peace Village” project is a grant aid from the Republic of Korea through the Korea International Cooperation Agency (KOICA), implemented in cooperation with and coordinated by the Ministry of Rural Development. The project has been and is being implemented in 30 target villages across Battambang, Pailin, and Banteay Meanchey provinces. Its objective is to transform former conflict zones into sustainably developed villages through inclusive rural community development programs—improving livelihoods and well being across economic, social, and cultural dimensions, while strengthening community capacity and building vital rural infrastructure.

Achievements inaugurated for official use at this event include: Malai Health Center building (15 m × 15 m), 3 sanitation/toilet rooms, handwashing station, 1 incinerator for medical and general waste, 1 clean water filtration system, One 10,000 liter water storage tank, 1 pumped well, a community learning center, a community pond, 1 library and administrative office, Concrete (Ami) roads, 1 station for producing 20 liter bottled drinking water.

These achievement contribute to poverty reduction in line with Phase 1 of the Government’s Pentagonal Strategy under the principled leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and support progress toward the national vision of “Cambodia as a High Income Country by 2050.”

DSC 0392 DSC 0434 DSC 0432 DSC 0424 DSC 0418 DSC 0410 DSC 0404 DSC 0396

DSC 0436 DSC 0485 DSC 0481 DSC 0474 DSC 0465 DSC 0458 DSC 0454 DSC 0457 DSC 0452 DSC 0447 DSC 0440 DSC 0438

DSC 0494 DSC 2944 DSC 2943 DSC 2942 DSC 2941 DSC 2940 DSC 2938 DSC 0636 DSC 0620 DSC 0581 DSC 0501 DSC 0497

DSC 2945 DSC 2985 DSC 2983 DSC 2981 DSC 2979 DSC 2975 DSC 2973 DSC 2967 DSC 2956 DSC 2948 DSC 2947 DSC 2946

DSC 2988 DSC 3029 DSC 3027 DSC 3025 DSC 3023 DSC 3019 DSC 3016 DSC 3014 DSC 3012 DSC 3010 DSC 3008 DSC 3002 DSC 3006 DSC 2999 DSC 2996 DSC 2994 DSC 2992 DSC 2990

DSC 3031 DSC 3082 DSC 3080 DSC 3077 DSC 3076 DSC 3074 DSC 3057 DSC 3058 DSC 3056 DSC 3055 DSC 3050 DSC 3048 DSC 3046 DSC 3044 DSC 3036 DSC 3034 DSC 3033

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង