ពិធីចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គាំទ្រការអភិវឌ្ឍភូមិជំហាន២ របស់គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ
- ២៣ ម៉ោងមុន ថ្ងៃទី៧ ខែសីហា ២០២៦
- សកម្មភាពក្រសួង

ពិធីចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គាំទ្រការអភិវឌ្ឍភូមិជំហាន២ របស់គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ
English Below] ខេត្តបាត់ដំបង៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គាំទ្រការអភិវឌ្ឍភូមិជំហាន២ របស់គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅរសៀលថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងនៅសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង, អភិបាលរងតំណាងអភិបាលខេត្តប៉ៃលិន និងបន្ទាយមានជ័យ, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំនៅកម្ពុជា, មន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅ, តំណាងមន្ទីរ/អង្គភាពនានាជុំវិញខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) សរុបចំនួន ១៥៦រូប។
ពិធីចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គាំទ្រការអភិវឌ្ឍភូមិជំហាន២នាពេលនេះ នឹងបន្តគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍ភូមិ តាមរយៈគម្រោងការកសាងភូមិសន្តិភាព ការអភិវឌ្ឍសហគមន៍ជនបទចម្រុះ និងជំរុញការអភិវឌ្ឍសហគមន៍ជនបទ ការលើកកម្ពស់ភាពជាអ្នកដឹកនាំ បង្កើនការចូលរួម និងភាពជាម្ចាស់ ព្រមទាំងពង្រឹងសមត្ថភាពលើពិភាក្សា កំណត់បញ្ហា តម្រូវការ និងអាទិភាពនានា សម្រាប់ផែនការអភិវឌ្ឍន៍ភូមិរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ សម្រាប់គម្រោងការកសាងភូមិសន្តិភាពជំហាន១ និងជំហាន២ នេះ បាននិងកំពុងដំណើការអភិវឌ្ឍន៍ភូមិចំនួន ៣០ភូមិ នៅក្នុងខេត្តគោលដៅទាំង ៣ គឺខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ក្នុងគោលដៅជំរុញការអភិវឌ្ឍខេត្តនៅភាគពាយ័ព្យនៃប្រទេសកម្ពុជាដែលជាតំបន់ដែលធ្លាប់រងគ្រោះដោយជម្លោះ និងគ្រាប់មីនពីអតីតកាល ឱ្យក្លាយទៅជាទឹកដីសន្តិភាពប្រកបដោយចីរភាព និងវិបុលភាពរួមគ្នា៕
Signing ceremony for a grant to support Phase 2 of Village Development under the “Building Peace Villages through Inclusive Community Development” project
[English Below] Battambang Province: Wednesday afternoon, August 5, 2026, the Ministry of Rural Development and the Embassy of the Republic of Korea to the Kingdom of Cambodia held a signing ceremony for a grant to support Phase 2 of village development under the “Building Peace Villages through Inclusive Community Development” project. The ceremony took place at the Battambang Provincial Hall under the high presidency of H.E. Chhay Rithisen, Minister of Rural Development, and H.E. Kim Chang Yong, Ambassador Extraordinary and Plenipotentiary of the Republic of Korea to the Kingdom of Cambodia.
The event was attended by the Permanent Secretary of State, leaders of the Ministry of Rural Development, the Governor of Battambang Province, deputy governors representing the provincial governors of Pailin and Banteay Meanchey, the Korea International Cooperation Agency (KOICA) office in Cambodia, provincial Departments of Rural Development in the target areas, representatives of various line departments and agencies around Battambang, authorities at all levels, and a total of 156 members of Village Development Committees (VDCs).
This grant signing for Phase 2 will continue to support village development activities through the “Building Peace Villages through Inclusive Community Development” project by promoting rural community development; strengthening leadership; increasing participation and ownership; and enhancing capacities in dialogue, problem identification, needs assessment, and prioritization for effective village development planning. For the “Building Peace Villages” project in Phases 1 and 2, a total of 30 villages have been and are being implemented in the three target provinces—Battambang, Pailin, and Banteay Meanchey—with the aim of advancing development in Cambodia’s northwestern provinces, a region once afflicted by conflict and landmines, and transforming it into a peaceful, sustainable, and collectively prosperous area.





