ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ
- ២៣ ម៉ោងមុន ថ្ងៃទី៧ ខែសីហា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ
English Below] ខេត្តសៀមរាប៖ នាព្រឹកថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ ស្តីពីកិច្ចការមុខងារសាធារណៈ ក្រោមមូលបទ “នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។ កិច្ចប្រជុំនេះមានវត្តមានអញ្ជើញចូលរួមពីរដ្ឋមន្ត្រីមុខងារសាធារណៈនៃប្រទេសសមាជិកអាស៊ាន អគ្គលេខាធិការអាស៊ាន និងរដ្ឋមន្ត្រីមុខងារសាធារណៈប្រទេសបូក៣ រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។
កិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈ បានចាប់ផ្ដើមក្នុងចំណោមប្រទេសសមាជិកអាស៊ានតាំងពីឆ្នាំ១៩៨០ ក្នុងសន្និសីទស្ដីពីការកែទម្រង់ក្នុងវិស័យមុខងារសាធារណៈ។ ស្ថាប័ននេះត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ១៩៨១ ដែលមានឈ្មោះដើមថា “ASEAN Conference on Civil Service Matters (ACCSM)” បន្ទាប់មកត្រូវបានស្នើសុំប្តូរឈ្មោះ និងសម្រេចប្តូរឈ្មោះទៅជា “ASEAN Cooperation on Civil Service Matters (ACCSM)” ជាផ្លូវការដោយប្រមុខមុខងារសាធារណៈអាស៊ាន ក្នុងកិច្ចប្រជុំចង្អៀតមួយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ ACCSM ត្រូវបានបង្កើតឡើងក្នុងគោលបំណងដ៏សំខាន់ ដើម្បីជំរុញនិងពង្រីកកម្រិតនៃកិច្ចសហប្រតិបត្តិការក្នុងចំណោមមុខងារសាធារណៈនៃបណ្តាប្រទេសអាស៊ាន ព្រមទាំងមានបេសកកម្មសំខាន់ក្នុងការរួមចំណែកសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការមុខងារសាធារណៈក្នុងតំបន់, ជំរុញកិច្ចសហការដើម្បីលើកកម្ពស់ប្រសិទ្ធភាព ប្រសិទ្ធផល គណនេយ្យភាពសាធារណៈ និងអភិបាលកិច្ចល្អ។
អញ្ជើញមានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានប្រកាសស្វាគមន៍គណៈប្រតិភូមកពីបណ្ដាប្រទេសអាស៊ានទាំងអស់ដែលបានអញ្ជើញចូលរួម ហើយសម្ដេចបានបង្ហាញនូវមោទកភាពយ៉ាងខ្លាំង ដែលបានធ្វើជាប្រធានប្ដូរវេននៃកិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈ និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ នាពេលនេះ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានចាត់ទុកកិច្ចប្រជុំរដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ គឺជាវេទិកាដ៏សំខាន់សម្រាប់កិច្ចពិភាក្សាដ៏បើកចំហរ និងត្រង់ទៅត្រង់មកជុំវិញបញ្ហាមុខងារសាធារណៈដែលប្រទេសក្នុងតំបន់អាស៊ានកំពុងប្រឈម។ ជាចុងក្រោយ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការកែទម្រង់រដ្ឋបាលមុខងារសាធារណៈនៅកម្ពុជា ត្រូវបានកំណត់ដោយវិសេសភាពនៃដំណើរជាប្រវត្តិសាស្រ្ដរបស់កម្ពុជាក្នុងការស្ដារឡើងវិញ ការកសាងជាតិ និងការកសាងសន្ដិភាព៕
Siem Reap Province: On Wednesday morning, August 5, 2026, H.E. Chhay Rithisen, Minister of Rural Development, attended as Guest of Honor the opening ceremony of the 23rd ASEAN Conference of Ministers on Civil Service and the 8th ASEAN Plus Three Meeting on Civil Service Matters under the theme “Innovation for Better Public Service Delivery,” presided over by Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, at the Sokha Siem Reap Hotel, Siem Reap Province. The meeting was attended by ministers responsible for the civil service from ASEAN Member States, the ASEAN Secretary General, and public service ministers from the Plus Three countries—China, Japan, and the Republic of Korea.
ASEAN cooperation on civil service matters began among ASEAN Member States in 1980 at a conference on reform in the civil service sector. The body was officially established in 1981 under the name “ASEAN Conference on Civil Service Matters (ACCSM).” It was later proposed and decided to rename it “ASEAN Cooperation on Civil Service Matters (ACCSM),” officially endorsed by ASEAN Heads of Civil Service at a retreat on November 17, 2015. ACCSM was created with the key objective of promoting and expanding cooperation among the civil services of ASEAN countries, with a mission to contribute to the realization of the ASEAN Vision 2025 by strengthening regional civil service cooperation and promoting collaboration to enhance efficiency, effectiveness, public accountability, and good governance.
In his opening remarks, the Prime Minister welcomed all delegations from ASEAN countries and expressed great pride in serving as the rotating Chair of ASEAN cooperation on civil service matters and as the host of the 23rd ACCSM and the 8th ACCSM+3 meetings. He regarded these meetings as important fora for open and frank discussions on civil service issues faced by countries in the ASEAN region. Finally, the Prime Minister underlined that Cambodia’s civil service administrative reform is shaped by the country’s unique historical journey of restoration, nation building, and peacebuilding.



