ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងខេត្តតាកែវ

Share
2DSC 8389

ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេស អញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងខេត្តតាកែវ

[English Below] ខេត្តតាកែវ៖ នាព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ អញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ខេត្តតាកែវ នេះបង្កេីតឡេីងដើម្បីជាថ្នាលក្នុងការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មកម្ពុជា ដែលធ្វេីឱ្យប្រជាពលរដ្ឋរស់នៅតំបន់ជនបទអាចបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ប្រកបដោយចីរភាព ដោយជំរុញការធ្វើពិពិធកម្មមុខរបរ និងនវានុវត្តន៍ការងារ តាមរយៈការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញបំណិនជីវិត និងជំនាញសហគ្រិនភាព។ មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ខេត្តតាកែវនេះ គឺជាមជ្ឈមណ្ឌលទី២ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ត្រូវបានចាប់ផ្ដើមបើកបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ កន្លងទៅ និងបច្ចុប្បន្នការងារសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនានា សម្រេចវឌ្ឍនភាពបាន ៥០%។

ក្នុងឱកាសអញ្ជើញចុះពិនិត្យការងារនាពេលនោះ ឯកឧត្តមរដ្ឋមន្ត្រី បានចង្អុលបង្ហាញដល់ក្រុមហ៊ុនទទួលការសាងសង់អនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសំណង់ និងស្របតាមគំនូសប្លង់ដែលបានកំណត់ ព្រមទាំងត្រូវជំរុញការងារសាងសង់ឱ្យសម្រេចបានតាមកិច្ចសន្យាការងារ ដើម្បីឆាប់បានបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋតាមរយៈការបណ្ដុះបណ្ដាល៕

Takeo Province: On the morning of Friday, July 31, 2026, H.E. Chhay Rithisen, Minister of Rural Development, together with senior ministry leaders, led technical officials from the Ministry and the Takeo Provincial Department of Rural Development to inspect the progress of constructing the Community Development Center and various infrastructures in Trapeang Oung Village, Roka Krau Sangkat, Doun Kaev City, Takeo Province.

The Takeo Community Development Center is being established as a hub for human resource development and for promoting Cambodia’s agricultural enterprises, enabling rural residents to increase household income sustainably by diversifying livelihoods and fostering work innovation through technical and vocational training, life skills, and entrepreneurship. This Takeo center is the second center funded by a grant from the Government of the Republic of Korea. Groundbreaking and construction commenced on March 3, 2026, and construction of buildings and infrastructure has currently reached 50% completion.

During the visit, the Minister instructed the construction contractor to strictly follow engineering and construction standards and the approved designs, and to accelerate the works to meet the contract schedule so that training services can benefit citizens as soon as possible.

1 22 2DSC 8434 2DSC 8426 2DSC 8423 2DSC 8403 2DSC 8389 2DSC 8378 2DSC 8364 2DSC 8362 2DSC 8349 2DSC 8333

2DSC 8441 2DSC 8561 2DSC 8552 2DSC 8541 2DSC 8529 2DSC 8523 2DSC 8502 2DSC 8494 2DSC 8491 2DSC 8475 2DSC 8457 2DSC 8455

2DSC 8607

DJI 20260731095215 0528 D
default
DJI 20260731095123 0526 D
default
DJI 20260731095051 0524 D
default
DJI 20260731094825 0522 D
default
DJI 20260731094615 0520 D
default
DJI 20260731094401 0512 D
default
DJI 20260731094310 0510 D
default
DJI 20260731094217 0509 D
default
DJI 20260731094055 0502 D
default
DJI 20260731094026 0500 D
default
DJI 20260731094001 0498 D
default

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង