ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣” និង “ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្ដីពីការផ្ទៀងផ្ទាត់លទ្ធភាពទទួលបានទឹកផឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា”

Share
4 19

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣” និង “ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្ដីពីការផ្ទៀងផ្ទាត់លទ្ធភាពទទួលបានទឹកផឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា”

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣” និង “ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្ដីពីការផ្ទៀងផ្ទាត់លទ្ធភាពទទួលបានទឹកផឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា” ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីដ៏វិសេសវិសាលនេះ រៀបចំឡើងនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាលរងរាជធានី/ខេត្តដែលជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទទាំង២៥រាជធានី ខេត្ត, តំណាងដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ, ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៅក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត។

ជាកិច្ចចាប់ផ្ដើម លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានឡើងធ្វើរបាយការណ៍ស្វាគមន៍ដោយបានបញ្ជាក់ជូនអំពីដំណើរការនៃការរៀបចំផែនការយុទ្ធសាស្ដ្រ និងគោលបំណងនៃពិធីប្រកាស និងសិក្ខាសាលាពិគ្រោះយោបល់នេះផងដែរ។ ជាមួយគ្នានោះដែរ លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទី អង្គការភ្លែនអន្តរជាតិ បានឡើងថ្លែងចំណាប់អារម្មណ៍ ដោយបានបញ្ជាក់អំពីការចូលរួមគាំទ្រវិស័យអភិវឌ្ឍន៍ជនបទ ជាពិសេសការងារផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទនាពេលកន្លងមក។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងចំណាប់អារម្មណ៍រួចមក ឯកឧត្ដម ឆាយ ឫទ្ធិសែន បានសម្ដែងការអរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្រ្តីរាជការទាំងអស់ដែលបានចូលរួមក្នុងពិធីដ៏មានសារៈសំខាន់នាពេលនេះ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់អំពីសមិទ្ធផល និងការអភិវឌ្ឍនានារបស់រាជរដ្ឋាភិបាល ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំបន្ដវេនប្រកបដោយគតិបណ្ឌិតនិងថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានជម្រាបជូនអំពីការចូលរួមចំណែករបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការអនុវត្តនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ និងផែនការយុទ្ធសាស្ដ្រនានារបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីចូលរួមចំណែកធ្វើឱ្យសម្រេចនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ពាក់ព័ន្ធនឹងការងារផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ជូនថា ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តនូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាល តាមរយៈការរៀបចំនិងអនុវត្តដោយជោគជ័យគួរជាទីមោទនៈ នូវផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២ជំហានកន្លងមកហើយ។ ផ្អែកលើគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ក្រសួងអភិវឌ្ឍន៍ជនបទបានសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ រៀបចំផែនការយុទ្ធសាស្រ្តស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០២៦-២០៣៣ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ ព្រមទាំងបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលការណ៍ណែនាំស្ដីពី ការផ្ទៀងផ្ទាត់លទ្ធភាពទទួលបានទឹកផឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ដ្រី បានសំណូមពរដល់អង្គពិធីទាំងមូលសូមយកចិត្តទុកដាក់ពិភាក្សាឱ្យបានសកម្ម ក្នុងការផ្តល់ជាមតិយោបល់ដែលនឹងប្រើប្រាស់ជាធាតុចូលដើម្បីឱ្យការរៀបចំគោលការណ៍ណែនាំនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រាកដនិយម៕

 

Phnom Penh: On Tuesday morning, July 28, 2026, the Ministry of Rural Development held a ceremony to officially launch the “Strategic Plan on Rural Water Supply, Sanitation and Hygiene 2026–2033,” and to open a consultation workshop on the draft “Guidelines for Verifying Universal Access to Safe Drinking Water,” under the high presidency of H.E. Chhay Rithisen, Minister of Rural Development. The event took place at the Ministry’s headquarters with the participation of the Permanent Secretary of State; senior leaders of the Ministry; deputy governors of the capital/provinces who chair the technical working groups on rural clean water supply and sanitation across all 25 capital–provinces; representatives of development partners and national and international NGOs; and leaders and officials from the Ministry and the 25 provincial Departments of Rural Development.
To commence, Mr. Srin Putthy, Director of the Department of Rural Water Supply, delivered welcome remarks outlining the process of developing the Strategic Plan and the objectives of the launch ceremony and consultation workshop. Mr. Yi Kimthan, Acting Country Director of Plan International, also spoke, highlighting the organization’s support for rural development, particularly in clean water supply and rural sanitation.
After hearing the welcome reports and remarks, H.E. Chhay Rithisen expressed gratitude to all representatives from relevant ministries and institutions, development partners, national and international NGOs, sub-national administrations, and civil servants who attended. He underscored the Royal Government’s achievements and ongoing development under the peace dividend, citing the wise and experienced leadership of Samdech Akka Moha Sena Padei Techo Hun Sen, former Prime Minister and current President of the Senate, and the steadfast, scholarly, and energetic leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.
The Minister noted the Ministry of Rural Development’s contributions through implementation of the National Policy on Rural Development 2025–2035 and the Ministry’s strategic plans to help realize the Government’s policies and strategies. On rural clean water and sanitation, he affirmed that the Ministry has actively contributed to national policies and strategies by successfully preparing and implementing two phases of the National Action Plan on Clean Water Supply and Rural Sanitation. Building on the National Policy on Rural Development 2025–2035, the Ministry has worked closely with all stakeholders to prepare the Strategic Plan on Rural Water Supply, Sanitation and Hygiene 2026–2033, which was officially launched on this occasion, and to convene the consultation workshop on the draft guidelines for verifying universal access to safe drinking water.
In closing, the Minister called on all participants to engage actively in the discussion and provide input to help make the guidelines more comprehensive and pragmatic.

1 19

2 20

4 19

7 16

9 17

61 2

12 17

13 17

62 1

63 1

64 1

69 1

70 1

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង