ឯកឧត្តម ឆាយ ឫទ្ធិសែន និងលោកជំទាវ នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃ ចំនួន ២៧វត្ត-អាស្រម ស្ថិតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

Share
3 15

ឯកឧត្តម ឆាយ ឫទ្ធិសែន និងលោកជំទាវ នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃ ចំនួន ២៧វត្ត-អាស្រម ស្ថិតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

[English Below] ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំម្សាញ់ អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងលោកជំទាវ បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២៧វត្ត-អាស្រម ស្ថិតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ពិធីប្រគេនទៀនព្រះវស្សានេះ បានប្រារព្ធឡើងនៅវត្តមង្គលខ័ណ្ឌ ហៅវត្តទួលពង្រ ស្ថិតក្នុងភូមិវត្ត ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការនិមន្ដ និងអញ្ជើញចូលរួមពីសំណាក់ ព្រះអនុគណៈ និងព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្តនិងអាស្រម ទាំង២៧ ក្នុងស្រុកទឹកផុស ព្រមទាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំថ្នាក់ខេត្ត រដ្ឋបាលស្រុក ដែលជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ។ ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ដ្រី និងលោកជំទាវ ព្រមទាំងក្រុមការងារ បានអញ្ជើញបូជាគ្រឿងសក្ការៈ មានទៀន ធូប ផ្កា និងទឹកអប់ ដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិ និងគុណព្រះរតនត្រ័យ។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញធ្វើនមស្ការព្រះរតនត្រ័យ សមាទានសីល រម្លឹកដល់គុណព្រះរតនៈត្រៃយ៍ ព្រមទាំងវេរប្រគេនទេយ្យទានចំពោះព្រះសង្ឃទាំង២៧វត្ត-អាស្រម។ ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុនេះផងដែរ ត្រូវបានរៀបចំឡើងតាមទំនៀមទម្លាប់ក្នុងព្រះពុទ្ធសាសនា ក្នុងឱកាសនៃពិធីបុណ្យចូលព្រះវស្សា ដែលពុទ្ធបរិស័ទតែងតែនាំគ្នានាំយកជាសាដក អង្ករ ភេសជ្ជៈ និងគ្រឿងប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស។ ពិធីបុណ្យចូលព្រះវស្សា មានរយៈពេល ០៣ខែ គឺចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ដែលជារយៈពេលមិនអនុញ្ញាតឱ្យព្រះសង្ឃនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ រឺនិមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុង រយៈពេល ៧ថ្ងៃ។

សូមជម្រាបជូនដែរថា ទេយ្យវត្ថុដែលវេរប្រគេនព្រះសង្ឃទាំង ២៧វត្ត-អាស្រម នាឱកាសនោះ ដោយវត្ត និងអាស្រមនីមួយៗទទួលបាន ១.ទឹកសុទ្ធ ចំនួន ៣កេស, ២.ភេសជ្ជៈកូកាកូឡា ១កេស, ៣.ទឹកសណ្តែក ១កេស, ៤.ទឹកផ្លែឈើចម្រុះ ១កេស, ៥.កាហ្វេ ២កញ្ចប់ធំ, ៦.ទឹកដោះគោខាប់ ១កេស, ៧.ត្រីខកំប៉ុង ២ឡូ, ៨.ប្រេងឆា(៥លីត្រ) ១ដប, ៩.មីជាតិ ១កេស, ១០.ទឹកត្រី ១យួរ, ១១.ទឹកស៊ីអ៊ីវ ១យួរ, ១២.ទៀនវស្សា និងជើង ១ឈុត, ១៣.អង្ករផ្កាខ្ញី(២៥គក) ២បាវ, និង១៤.សាដក ១ប្រអប់ ព្រមទាំងបច្ច័យផងដែរ។ ជាមួយគ្នានោះ លោកតាជី យាយជី និងពុទ្ធបរិស័ទ ដែលចូលរួមក្នុងពិធីនោះ ម្នាក់ៗទទួលបានបច្ច័យចំនួន ២០ ០០០រៀល៕

Kampong Chhnang Province: On Thursday morning, July 23, 2026, H.E. Chhay Rithisen, Minister of Rural Development; First Deputy Head of the Royal Government’s Provincial Working Group for Kampong Chhnang; and Head of the Royal Government’s District Working Groups for Samakki Meanchey and Tuek Phos, together with Lok Chumteav, delivered retreat candles and essential supplies to monks observing the three month Buddhist retreat at 27 pagodas and hermitages in Tuek Phos District, Kampong Chhnang Province.
The central ceremony was held at Wat Mongkol Khand (Tuol Pongro Pagoda), Village Wat, Tuol Kpos Commune, Tuek Phos District. It was attended by abbots and deputy abbots, teachers, and committee representatives from all 27 pagodas and hermitages, as well as national and provincial leaders, district administrations, local authorities, lay donors, and a large gathering of Buddhist faithful.
At the ceremony, the Minister, Lok Chumteav, and the working group led a simple opening prayer and offered candles, incense, flowers, and scented water. They then paid respects, reaffirmed moral precepts, and formally presented donations to the monks from the 27 pagodas and hermitages.
This offering was organized in line with Buddhist tradition for the start of the annual three month retreat, during which monks remain at their monasteries except for urgent duties. The retreat runs for three months, from the first waning day of Asadha to the full-moon day of Assuj.
For this occasion, each of the 27 pagodas and hermitages received 3 cases of drinking water, 1 case of Coke, 1 case of milk, 1 case of fruit juice, 2 large packs of coffee, 1 case of condensed milk, 2 dozen cans of fish, 1 bottle of cooking oil (5 liters), 1 case of instant noodles, 1 crate of fish sauce, 1 crate of soy sauce, 1 set of retreat candles with stands, 2 sacks of jasmine rice (25 kg each), 1 box of assorted dry goods, Plus cash support. Additionally, each lay donor and participant who joined the event received 20,000 riel.

1 15 2 16 3 15 4 15 5 15 6 16 7 14 8 15 9 15 10 14 11 14 12 13 13 13 z3H2A2497 z3H2A2562 z3H2A2565 z3H2A2569 z3H2A2580 z3H2A2608 z3H2A2615

zDJI 0756
default
zDJI 0758
default
zDJI 0759
default
zDJI 0760
default
zDJI 0763
default
zDJI 0765
default

zDSC 6599 zDSC 6610 zDSC 6681 zDSC 6683 zDSC 6685 zDSC 6687 zDSC 6688 zDSC 6691 zDSC 6692 zDSC 6694 zDSC 6696 zDSC 6704 zDSC 6706 zDSC 6710 zDSC 6715 zDSC 6727 zDSC 6729 zDSC 6733 zDSC 6740 zDSC 6743

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង