ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី ការផ្ទៀងផ្ទាត់ការទទួលបានទឹកផឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា។

Share
1 13

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងគោលការណ៍ណែនាំស្តីពី ការផ្ទៀងផ្ទាត់ការទទួលបានទឹកផឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា។

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការផ្ទៀងផ្ទាត់ការទទួលបានទឹកផឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមជាថ្នាក់ដឹកនាំ នាយកអង្គការភ្លែនប្រចាំកម្ពុជា ទីប្រឹក្សាបច្ចេកទេស ព្រមទាំងនាយកដ្ឋានជំនាញពាក់ព័ន្ធ។ ជាកិច្ចចាប់ផ្ដើមលោក ជឹម ចរណៃ ទីប្រឹក្សាបច្ចេកទេស បានធ្វើបទបង្ហាញអំពីការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំនេះ ដោយសង្គត់ធ្ងន់លើគោលបំណង យន្តការ សូចនាករ និងវិធីសាស្ត្រនៃការផ្ទៀងផ្ទាត់ការទទួលបានទឹកផឹកសុវត្ថិភាព ។

កិច្ចប្រជុំបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់លើសេចក្តីព្រាន និងបានចូលរួមជាធាតុចូលដ៏មានសារៈសំខាន់ដើម្បីធ្វើអោយសេចក្តីព្រាងគោលការណ៍ណែនាំនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលអាចយកទៅអនុវត្តក្រោយពេលដាក់ចេញជាផ្លូវការមានប្រសិទ្ធភាព និងសក្ដិសិទ្ធិភាពខ្ពស់ និងអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅជនបទ។ ជាកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្ដី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួង អង្គការភ្លែននៅកម្ពុជា​ និងទីប្រឹក្សាបច្ចេកទេស ដែលបានរៀបចំចងក្រនៅឯកសារគតិយុត្តនានា ធ្វើឱ្យលេចចេញជាសេចក្តីព្រាងនេះឡើង និងបានផ្ដល់នូវអនុសាសន៍មួយចំនួនជូនដល់ក្រុមការងាររៀបចំ កែសម្រួលចំនុចដែលនៅខ្វះខាត ដើម្បីធ្វើអោយផែនការយុទ្ធសាស្រ្តនេះស្របតាមយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា៕

Phnom Penh: On the morning of Friday, July 17, 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a meeting to review the draft Guidelines on Verifying Universal Access to Safe Drinking Water. In attendance were the Permanent Secretary of State, senior ministry leadership, the Country Director of Plan International Cambodia, a technical consultant, and the heads of relevant departments. To begin, Mr. Chim Charanay, Technical consultant, presented the draft guidelines, emphasizing the objectives, mechanisms, indicators, and verification methods for access to safe drinking water.
The meeting conducted a detailed review of the draft and provided substantive input to make the guidelines comprehensive, implementable upon official issuance, effective and credible, and responsive to the needs of rural citizens. In closing, H.E. the Minister expressed gratitude and high appreciation to the leadership, Plan International Cambodia, and the technical advisers for compiling evidence‑based documents that formed this draft. He also provided several recommendations to the drafting team to address remaining gaps, so that the plan aligns with Pentagon Strategy Phase 1 and the National Policy on Rural Development 2025–2035 of the Royal Government, under the principled leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.

1 13 2 14 3 13 4 13 5 13 6 14 7 12 8 13 9 13 10 12 11 12 12 11 13 11 14 10 15 9 16 8 17 7 18 7

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង