ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ និងជូនដំណើរ ឯកឧត្តម UENO Atsushi ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា
- ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ម៉ោង ៧:៣៤ ល្ងាច
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ និងជូនដំណើរ ឯកឧត្តម UENO Atsushi ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា
[English Below] រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ និងជូនដំណើរ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ UENO Hiromi ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះបានរៀបចំនៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងតំណាងស្ថាប័នពាក់ព័ន្ធ ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលជាទីបំផុត ដែលជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន៕
Phnom Penh : On Monday evening, July 13, 2026, H.E. Chhay Rithisen, Minister of Rural Development, attended the farewell dinner reception for H.E. UENO Atsushi, Ambassador Extraordinary and Plenipotentiary of Japan to the Kingdom of Cambodia, and Lok Chumteav UENO Hiromi, on the occasion that His Excellency completed his diplomatic mission to the Kingdom of Cambodia.
The ceremony was organized at Raffles Hotel Le Royal in Phnom Penh, with the participation of the leadership of the Royal Government of Cambodia and representatives of relevant institutions, in an especially warm and friendly atmosphere, reflecting the bonds of friendship and the excellent cooperation between the Kingdom of Cambodia and Japan.
