ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញប្រទានភ្លើងបូជាសព ឧបាសក សៅ វ៉ន នៅវត្តទួលទំពូង

Share
60DSC 7994

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញប្រទានភ្លើងបូជាសព ឧបាសក សៅ វ៉ន នៅវត្តទួលទំពូង

[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង អញ្ជើញប្រទានភ្លើងបូជាសព ឧបាសក សៅ វ៉ន ដែលត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ នៅឈាបនដ្ឋានវត្តទួលទំពូង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងឱកាសប្រកបដោយសេចក្ដីខ្សឹកខ្សួលនោះ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូក្រសួង ព្រមទាំងក្រុមគ្រួសារនៃសព បានអញ្ជើញបូជាទៀនធូបគោរពវិញ្ញាណក្ខន្ធសព ព្រមទាំងនិមន្តព្រះសង្ឃបង្សុកុល ដើម្បីឧទ្ទិសបួងសួងដល់តេជៈបារមី នៃព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ ឧបាសក សៅ វ៉ន សូមបានសោយសុខក្នុងសុគតិភពកុំបីក្លាយទៅជាបការៈដទៃឡើយ។ ជាកិច្ចបញ្ចប់ ដើម្បីជាការជូនដំណើរប្រកបដោយសេចក្តីស្រណោះអាឡោះអាល័យជាទីបំផុតរបស់ក្រុមគ្រួសារនៃសព ព្រមទាំងសាច់ញាតិទាំងឡាញ ឯកឧត្តមរដ្ឋមន្ដ្រី  បានអញ្ជើញប្រទានភ្លើងបូជាសព ជាកិច្ចលាគ្នាជាលើកចុងក្រោយបង្អស់។

សូមរំលឹកជូនផងដែរថា ឧបាសក សៅ វ៉ន បានទទួលមរណភាពនៅថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៦:៣០ នាទីព្រឹក ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ៕

Phnom Penh: On Friday afternoon, July 10, 2026, H.E. Chhay Rithisen, Minister of Rural Development together with the permanent Secretary of State and Excellencies, Lok Chumteav, Ladies and Gentlemen in the Ministry’s leadership—presided over the offering of the cremation flame for Upasaka Sao Von, the father of H.E. Dr. Sao Chivoan, Secretary of State of the Ministry of Rural Development, at the Tuol Tumpoung pagoda crematorium, in Tuol Tumpoung I Sangkat, Chamkar Mon Khan, Phnom Penh. On that solemn occasion, the Minister and the Ministry delegation, together with the family of the deceased, offered candles and incense in respect to the spirit of the deceased and invited the monk to perform the funeral rite, dedicating prayers to the virtues and perfections of the Triple Gem and to sacred objects in the world to aid and support the spirit of Upasaka Sao Von, wishing that he rest peacefully in the blissful realm. In conclusion, to send him off with the family’s deepest affection and sorrow, the Minister offered the cremation flame as the final farewell.

Please also be reminded that Upasaka Sao Von passed away on Wednesday, July 8, 2026, at 6:30 in the morning, at the age of 85, due to old‑age illness.

1.1 1.2 1.3 1.4 2 6 6 6 10DSC 7809 10DSC 7811 10DSC 7814 11 5 21 1 30DSC 7816 30DSC 7819 30DSC 7823 30DSC 7826 30DSC 7829 30DSC 7832 30DSC 7835 30DSC 7837 30DSC 7839 31 1 40DSC 7841 40DSC 7844 40DSC 7846 40DSC 7905 40DSC 7907 40DSC 7911 40DSC 7913 40DSC 7915 40DSC 7918 41 1 50DSC 7852 50DSC 7884 50DSC 7890 50DSC 7920 50DSC 7921 50DSC 7923 50DSC 7947 50DSC 7950 50DSC 7954 51 60DSC 7956 60DSC 7994 60DSC 8003 60DSC 8007 60DSC 8009 60DSC 8018 60DSC 8035 60DSC 8052 60DSC 8078 DSC 7740 DSC 7753 DSC 7767 DSC 8094 DSC 8142 DSC 8155

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង