ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងចុងក្រោយ “ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ឆ្នាំ២០២៦-២០៣៣”
- ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ម៉ោង ១២:២៥ ល្ងាច
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងចុងក្រោយ “ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ឆ្នាំ២០២៦-២០៣៣”
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងចុងក្រោយ “ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ឆ្នាំ២០២៦-២០៣៣”។ កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ។
អង្គប្រជុំបានធ្វើការពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ដែលក្រុមការងារចំពោះកិច្ចបានរៀបចំ ព្រមទាំងបានចូលរួមផ្ដល់ជាធាតុចូល ដេីម្បីធ្វើការកែសម្រួលចំណុចខ្វះខាតដែលធ្វើឱ្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយអាចអនុវត្តសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់។ ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គប្រជុំ និងក្រុមការងារចំពោះកិច្ច ដែលបានខិតខំរៀបចំសេចក្តីព្រាងឯកសារដ៏មានសារៈសំខាន់នេះឡើង។ ជាចុងក្រោយ ឯកឧត្ដមរដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ដ្រនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវ សម្រាប់គ្រប់ភាគីពាក់ព័ន្ធអាចចូលរួមអនុវត្ត ក្នុងគោលបំណងកែលម្អលក្ខខណ្ឌនៃការរស់នៅ និងបរិស្ថានសហគមន៍ជនបទឱ្យបានល្អប្រសើរ តាមរយៈការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទទាំងកម្រិតមូលដ្ឋាន និងកម្រិតគ្រប់គ្រងប្រកបដោយសុវត្ថិភាព មានសមធម៌ បរិយាបន្ន ភាពធន់ និងនិរន្ដរភាព ដែលជាការចូលរួមសម្រេចនូវយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា៕
Phnom Penh: On Thursday morning, July 9, 2026, at the Ministry headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a meeting to review the final draft of the “Strategic Plan and Action Plan for Rural Water Supply, Sanitation and Hygiene, 2026–2033.” The meeting was attended by the Permanent Secretary of State; Excellencies, Ladies and Gentlemen in the Ministry’s leadership; and technical officials of the Ministry of Rural Development.
The meeting carefully reviewed and discussed the draft strategic plan prepared by the task working group and provided input to address shortcomings, ensuring the draft is comprehensive and can be implemented successfully, effectively, and with high integrity. On this occasion, the Minister expressed thanks and high appreciation to the meeting and to the task working group for their efforts in preparing this important draft document.
Finally, the Minister underlined that this strategic plan will serve as a roadmap for all relevant stakeholders to participate in implementation, with the objective of improving living conditions and the rural community environment through the provision of rural water supply and sanitation services, at both service delivery and management levels that are safe, equitable, supported by an enabling environment, resilient, and sustainable, thereby contributing to the achievement of Phase 1 of the Royal Government’s Pentagonal Strategy under the wise leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.
