ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា នេត សុគន្ធ

Share
11 3

ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា នេត សុគន្ធ

[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង រួមមាន​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា នេត សុគន្ធ ដែលត្រូវជាបងស្រីបង្កើតរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានទទួលមរណភាពនៅថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៣:៥៧ នាទីរសៀល ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ ស្ថិតនៅបុរីប៉េង ហួត បឹងស្នោរ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងវេលា​ប្រកបដោយ​សមានទុក្ខដ៏ក្រៀមក្រំនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូក្រសួង បានសម្ដែង​នូវ​ការ​សោក​ស្តា​​យ​​​ស្រណោះអាឡោះអាល័យ និងបានចូល​រួម​​រំលែក​​​​នូវមរណទុក្ខជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសា​រ ដោយ​ក្តីសង្វេគ​​ជាទីបំផុត។ ក្នុងឱកាសដ៏វិយោគនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូក្រសួង បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា នេត សុគន្ធ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

 

Phnom Penh: On Tuesday afternoon, July 7, 2026, His Excellency Chhay Rithisen, Minister of the Ministry of Rural Development, led a ministry delegation—including His Excellency the Permanent Secretary of State, Excellencies, Undersecretaries of State, and other ministry leaders—to lay a wreath and pay tribute to the late Upasika Neth Sokh, the biological older sister of His Excellency Academician Neth Savoeun, Deputy Prime Minister and Chairman of the National Authority for Combating Drugs. Upasika Neth Sokh passed away on Monday, July 6, 2026, at 13:47 PM, at the age of 74 due to illness. The funeral is being held at Borey Peng Huot Boeung Snor, Koh Norea Village, Sangkat Niroth, Khan Chbar Ampov, Phnom Penh.

In this moment of profound grief and sorrow, His Excellency Chhay Rithisen and the ministry delegation expressed their deepest condolences and shared this immense loss with His Excellency the Deputy Prime Minister, his spouse, and the bereaved family with utmost sadness. On this solemn occasion, the Minister and the delegation prayed for the soul of the late Upasika Neth Sokh to rest in eternal peace in the afterlife.

1 3 2 3 3 3 4 3 5 3 6 3 7 2 8 3 9 3 10 3 11 3 12 3 13 3 14 2 15 1 16 1 17 1 18 1

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង