ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយបេឡាជាតិសន្តិសុខសង្គម ធ្វើបណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម និងធ្វើបច្ចុប្បន្នភាពបណ្ណ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ម៉ោង ១:៣០ ល្ងាច
- សកម្មភាពក្រសួង

ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយបេឡាជាតិសន្តិសុខសង្គម ធ្វើបណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម និងធ្វើបច្ចុប្បន្នភាពបណ្ណ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃក្រសួងអភិវឌ្ឍន៍ជនបទ
[English Below] រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើបណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងធ្វើបច្ចុប្បន្នភាពបណ្ណ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងអ្នកក្នុងបន្ទុក (សហព័ទ្ធ និងកូន) រយៈពេល ០១ថ្ងៃពេញ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
គួរជម្រាបជូនដែរថា នេះជាលើកទី៤ ដែលក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំធ្វើបណ្ណ និងធ្វើបច្ចុប្បន្នភាពបណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងអ្នកក្នុងបន្ទុក ក្នុងគោលបំណងចូលរួមលើកកម្ពស់ និងការអនុវត្តនូវគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាល៕
Phnom Penh: On Monday, June 22, 2026, the Ministry of Rural Development, in collaboration with the National Social Security Fund (NSSF) of the Ministry of Labour and Vocational Training, organized a full-day session at the Ministry’s headquarters to issue and update NSSF membership cards. This service was provided to the leadership, civil servants, and contractual officials of the Ministry of Rural Development, as well as their dependents (spouses and children).
It is worth noting that this marks the fourth time the Ministry of Rural Development has cooperated with the NSSF of the Ministry of Labour and Vocational Training to arrange the issuance and updating of NSSF membership cards for its personnel and their dependents. This initiative aims to actively contribute to the promotion and implementation of the Royal Government’s National Social Protection Policy.
