ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការរៀបចំឯកសារស្ដីពី ការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈអភិវឌ្ឍន៍ជនបទ

Share
1 2

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការរៀបចំឯកសារស្ដីពី ការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈអភិវឌ្ឍន៍ជនបទ

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការរៀបចំឯកសារស្ដីពីការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញ ព្រមទាំងក្រុមការងារលេខាធិការដ្ឋានកែទម្រង់សាធារណៈនៃក្រសួងអភិវឌ្ឍន៍ជនបទ ។

អង្គប្រជុំបានធ្វើការពិនិត្យ ពិភាក្សាយ៉ាងល្អិតល្អន់ និងផ្ដល់ធាតុចូលដ៏មានសារសំខាន់ជាច្រើន ដើម្បីបំពេញបន្ថែមលើឯកសារស្ដីពីការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈអភិវឌ្ឍន៍ជនបទ ដែលក្រុមការងារលេខាធិការដ្ឋានបានរៀបចំ ឱ្យបានគ្រប់ជ្រុងជ្រោយ មានសង្គតិភាពជាមួយអនុក្រឹត្យលេខ ២៣៧ អនក្រ.បក ស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងឱ្យស្របតាមវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕

Phnom Penh: On the morning of Friday, June 5, 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a meeting to review progress on drafting documents concerning the definition and job descriptions of professional positions in rural development. The session was attended by the Permanent Secretary of State, senior leaders and technical specialists, and the working group of the Secretariat for Public Administration Reform of the Ministry of Rural Development.
The meeting conducted a careful review and discussion, providing numerous substantive inputs to refine and complete the draft documents so they are comprehensive and coherent with Sub Decree No. 237 ANKr.BK on the organization and functioning of the Ministry of Rural Development, and aligned with the key measures of the Royal Government’s public administration reform in the Seventh Legislature of the National Assembly, under the principled leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.

1 2 2 2 3 2 5 10DSC 7204 10DSC 7207 10DSC 7213 10DSC 7219 11 2 13 14 1 15 20DSC 7235 20DSC 7242 22 23 24 25 1 26 1 27 1 28

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង