ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងជ្រើសរើសខ្សែផ្លូវសម្រាប់ផែនការ ៣ឆ្នាំរំកិល របស់ក្រសួងអភិវឌ្ឍន៍ជនបទ

Share
1 1

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងជ្រើសរើសខ្សែផ្លូវសម្រាប់ផែនការ ៣ឆ្នាំរំកិល របស់ក្រសួងអភិវឌ្ឍន៍ជនបទ

[English Below] រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងជ្រើសរើសខ្សែផ្លូវសម្រាប់ដាក់បញ្ចូលទៅក្នុងគម្រោងឆ្នាំ ២០២៧ និងផែនការ ៣ឆ្នាំរំកិល (ឆ្នាំ២០២៧-២០២៩) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល។ កិច្ចប្រជុំមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម ថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ ដោយឡែកមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត អញ្ជើញចូលរួមតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting)។ អង្គប្រជុំបានពិនិត្យយ៉ាងល្អិតល្អន់លើគម្រោងសំណើខ្សែផ្លូវដែលបានស្នើឡើងដោយផ្អែកលើអាទិភាពសំខាន់ៗ ដែលស្របតាមផែនការខ្សែផ្លូវមេរបស់ក្រសួងដែលមានសក្កានុពលខ្ពស់ បម្រើដល់គ្រប់វិស័យរបស់រាជរដ្ឋាភិបាល។

អញ្ជើញមានប្រសាសន៍ដឹកនាំកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ជូនថា ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើន ប្រកបដោយបរិយាបន្ន និងដើម្បីកាត់បន្ថយគម្លាតរវាងទីប្រជុំជន និងតំបន់ជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីឱ្យមានការតភ្ជាប់ និងមានភាពប្រទាក់ក្រឡា ក្នុងគោលដៅជួយជំរុញឱ្យមានកំណើនសកម្មភាពសេដ្ឋកិច្ច និងបង្កការងាយស្រួយដល់ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈផងដែរ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសទាំងអស់ឱ្យបន្ដអនុវត្តការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទឱ្យមានគុណភាព និងប្រកបដោយភាពធន់ ដើម្បីរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាពនៃកំណែទម្រង់លើគម្រោងវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល ក៏ដូចជាធ្វើឱ្យសម្រេចបាននូវគោលដៅនៃគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ និងចូលរួមចំណែកសម្រេចនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្ដវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Phnom Penh: On Thursday, June 4, 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a meeting to review and select road alignments for inclusion in the 2027 project portfolio and the Ministry’s three year rolling plan for 2027–2029, to be financed by the Royal Government. Attending in person were the Permanent Secretary of State, senior leaders, and technical officials from the Department of Rural Roads, while the 25 capital–provincial Departments of Rural Development joined virtually via Zoom.

The meeting conducted a detailed review of proposed road segments submitted for consideration, prioritizing those that align with the Ministry’s master rural road network and offer high potential to serve cross cutting government objectives.

In his guidance, the Minister underscored that, to advance inclusive and environmentally sound national development and narrow the urban–rural gap, the Ministry has been prioritizing rural infrastructure that improves connectivity and network resilience. He noted that better rural links will stimulate economic activity and ease public access to essential services.

In closing, the Minister instructed leaders and technical teams to continue delivering rural transport infrastructure with quality and resilience, thereby contributing to the effectiveness of public investment reforms and to achieving the National Policy on Rural Development 2025–2035. He further emphasized alignment with Phase I of the Royal Government’s Pentagonal Strategy of the Seventh Legislature of the National Assembly, under the steady and principled leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.

1 1 2 1 3 1 8DSC 7109 8DSC 7112 8DSC 7115 10DSC 7125 10DSC 7128 11 1 15DSC 7132 15DSC 7135 15DSC 7137 15DSC 7162 16 1 17 20 21 1 24DSC 5806 24DSC 5808 25 26 27

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង