ឯកឧត្តម ឆាយ ឫទ្ធិសែន រួមជាមួយថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ
- ៧ នាទីមុន ថ្ងៃទី២៤ ខែឧសភា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន រួមជាមួយថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិធីសំណេះសំណាលដ៏ធំនេះ មានការអញ្ជើញចូលរួមពីសំណាក់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ន ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញសរុបជាង ៤ពាន់នាក់។
សម្តេចតេជោ ហ៊ុន សែន បានដាក់កម្មវិធីដំណើរឆ្ពោះទៅកាន់មូលដ្ឋាន ដើម្បីជួបសំណេះសំណាលអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងគោលបំណងធ្វើការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូនប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។
ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការ ការពារធនធានធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន៕
Phnom Penh: On Sunday morning, May 24, 2026, H.E. Chhay Rithisen, Minister of Rural Development, together with Excellencies and Ladies from the Ministry’s leadership, attended a meeting with leaders of ministries and institutions and with the councils of the capital, khan, and sangkat, as well as various departments and units under the Phnom Penh Capital Administration. The event was held under the supreme presidency of Samdech Akka Moha Sena Padei Techo Hun Sen, Acting Head of State of the Kingdom of Cambodia, at the Koh Pich Convention and Exhibition Center. The meeting drew participation from Samdech Moha Rotsaphea Thika Thipdei Khuon Sudary, President of the National Assembly; Samdech Moha Bovor thipadei Hun Manet, Prime Minister of the Kingdom of Cambodia; the King’s Supreme Privy Counselor; members of the Senate and National Assembly; the Royal Government; senior leaders across ministries and institutions, including secretaries of state, undersecretaries of state, and director generals together with the capital, khan, and sangkat councils, departments, and various units under the Phnom Penh Capital Administration, totaling more than 4,000 participants.
Samdech Techo Hun Sen has launched a program to go to the grassroots and meet local authorities at all levels, with the aim of reminding and encouraging officials to place greater focus on their areas of responsibility, especially the provision of public services to citizens and the resolution of issues of public concern.
In addition to urging improvements in service delivery, Samdech Techo Hun Sen also addressed public security and order, the fight against various crimes, the protection of natural resources, and administrative management at the local level.
