ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
- ៤ ម៉ោងមុន ថ្ងៃទី២២ ខែឧសភា ២០២៦
- សកម្មភាពក្រសួង
ចែលរំលែក

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
អង្គប្រជុំបានពិនិត្យ ពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៣ រួមមាន៖ របៀបវារៈទី១. សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥, របៀបវារៈទី២. សេចក្តីព្រាងរបាយការណ៍តាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥ និងរបៀបវារៈទី៣. សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់៕
Phnom Penh: On Friday morning, May 22, 2026, H.E. Chhay Rithisen, Minister of Rural Development, attended the plenary meeting of the Council of Ministers, presided over by Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, at the Office of the Council of Ministers.
The meeting reviewed, discussed, and adopted three key agenda items: Agenda 1 —x the draft progress report on the implementation of the reform package announced at the 19th Government–Private Sector Forum for the second half of 2025, Agenda 2 — the draft monitoring and inspection report on the implementation of the Pentagonal Strategy, Phase I, for 2025, and Agenda 3 — the draft law on amendments to the Law on Roads.
