เว็บหวยออนไลน์

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការសិក្សាចងក្រងឯកសារជាតិសមិទ្ធផលសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងរាជធានី ខេត្ត ទូទាំងប្រទេសឆ្នាំ២០២៥ និងការធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវ ODF+ កម្ពុជា ឆ្នាំ២០២៦–២០៣០

ចែលរំលែក
1 12

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការសិក្សាចងក្រងឯកសារជាតិសមិទ្ធផលសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងរាជធានី ខេត្ត ទូទាំងប្រទេសឆ្នាំ២០២៥ និងការធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវ ODF+ កម្ពុជា ឆ្នាំ២០២៦–២០៣០

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីការសិក្សាចងក្រងឯកសារជាតិសមិទ្ធផលសម្រេចបានស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងរាជធានី ខេត្ត ទូទាំងប្រទេសឆ្នាំ២០២៥ និងការធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវ ODF+ កម្ពុជា ឆ្នាំ២០២៦–២០៣០ ។ សិក្ខាសាលាពិគ្រោះនេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អភិបាលរងរាជធានី ខេត្ត ដែលជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទទាំង២៥រាជធានី ខេត្ត តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ប្រធាននាយកដ្ឋានជំនាញ មន្រ្តីបច្ចេកទេស ព្រមទាំង ប្រធានមន្ទីរនិងអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត។

តាមរយៈរបាយការណ៍របស់ លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានបង្ហាញថា អត្រាគ្របដណ្តប់អនាម័យ នៅដំណាក់កាលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនខ្លាំង បើគិតត្រឹមឆ្នាំ២០២៥ មានការកើនឡើងរហូតដល់ ៩៥% ក្នុងនោះអនាម័យគ្រប់គ្រងដោយសុវត្ថិភាពមានប្រមាណ ៥១%។ ការរីកចម្រើននេះបង្ហាញថា កម្ពុជាបានឈានដល់ដំណាក់កាលមួយសំខាន់ ក្នុងការសម្រេចគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDG/CSDG 6.2) ដែលផ្តោតលើការធានាឱ្យមានសេវាអនាម័យសម្រាប់មនុស្សទាំងអស់ និងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ ជាមួយគ្នានោះដែរ លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទី អង្គការភ្លែនអន្តរជាតិ បានថ្លែងនូវចំណាប់អារម្មណ៍ប្រកបដោយអត្ថន័យវិជ្ជមាន និងបានបញ្ជាក់អំពីការចូលរួមគាំទ្រវិស័យអភិវឌ្ឍន៍ជនបទ ជាពិសេសការលើកកម្ពស់អនាម័យជនបទនាពេលកន្លងមក ព្រមទាំងបានបេ្តជ្ញាចិត្តបន្តចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទផងដែរ ដើម្បីពង្រឹងប្រព័ន្ធ Post-ODF ឱ្យមាននិរន្តរភាព ព្រមទាំងដើម្បីឆ្ពោះទៅ ODF+ នៅឆ្នាំ២០៣០ខាងមុខ។

អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើក ឯកឧត្តម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍បញ្ជាក់ថាការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ជាក់ស្តែងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ បានកំណត់គោលដៅពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឱ្យបាន១០០% នៅឆ្នាំ២០៣០ ដែលស្របនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (CSDGs) ផងដែរ។ ដើម្បីចូលរួមធ្វើឱ្យសម្រេចនូវគោលដៅខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តនូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាលលើការងារលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តាមរយៈការរៀបចំនិងអនុវត្តដោយជោគជ័យគួរជាទីមោទនៈ នូវផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ២ជំហានកន្លងមកហើយ។ ជាលទ្ធផល គិតត្រឹមឆ្នាំ២០២៥ អត្រាគ្របដណ្តប់នៃសេវាផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន៨៩% ខណៈសេវាផ្គត់ផ្គង់ទឹកដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាពសម្រេចបាន ២៥% និងអត្រាគ្របដណ្តប់អនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩៥% ខណៈអត្រាគ្របដណ្តប់អនាម័យដែលគ្រប់គ្រងប្រកប ដោយសុវត្ថិភាពសម្រេចបាន ៥១%។ លើសពីនេះ រាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខណៈរាជធានីភ្នំពេញ និងខេត្តកណ្តាលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាលពាសកាលកម្រិតខ្ពស់ (ODF+) ដែលនេះជាសមិទ្ធផលថ្មីជាប្រវត្តិសាស្រ្តបន្ថែមទៀតរបស់កម្ពុជា។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ដ្រី បានសំណូមពរដល់អង្គសិក្ខាសាលាទាំងមូលមេត្តាយកចិត្តទុកដាក់ពិភាក្សាឱ្យបានសកម្ម ដើម្បីផ្តល់ជាមតិយោបល់ជាធាតុចូលសម្រាប់ការរៀបចំឯកសារសមិទ្ធផល ODF និងផែនទីបង្ហាញផ្លូវសម្រាប់ឈានទៅសម្រេចបាន ODF+ ឱ្យបានគ្រប់ជ្រុងជ្រោយ និងមានភាពប្រាកដនិយម។

សូមជម្រាបជូនដែរថា ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះ ក្នុងគោលបំណងសំខាន់ៗចំនួន ២ គឺ ទី១. ពិគ្រោះយោបល់ប្រមូលធាតុចូលសម្រាប់ការសិក្សាចងក្រងឯកសារជាតិសមិទ្ធផល ODF រាជធានី ខេត្ត ទូទាំងប្រទេស ឆ្នាំ២០២៥ និង ទី២. ឆ្លុះបញ្ចាំងការអនុវត្តផែនទីបង្ហាញផ្លូវ ODF កម្ពុជា ឆ្នាំ២០២៣–២០២៥ និងធ្វើបច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវ ODF+ ជាតិ ឆ្នាំ២០២៦–២០៣០៕

 

Phnom Penh: On Wednesday morning, May 13, 2026, H.E. Chhay Rithisen, Minister of Rural Development, presided over the opening of a national consultation workshop on compiling the national dossier of achievements in attaining Open Defecation Free (ODF) status across all capitals and provinces in 2025, and on updating Cambodia’s ODF+ Roadmap for 2026–2030. The consultation was attended by the Permanent Secretary of State; ministry leaders; representatives of relevant ministries and institutions; deputy governors of the capital and provinces who chair the 25 technical working groups on rural water supply and sanitation; development partners; national and international NGOs; heads of technical departments and officials; as well as directors and deputy directors of the rural development departments of all 25 capitals and provinces.
According to a report by Lon Sayteng, Director of the Department of Rural Health Care, rural sanitation coverage has grown strongly in recent years, reaching 95 percent by 2025, of which about 51 percent is safely managed. This progress shows that Cambodia has reached an important stage toward achieving Sustainable Development Goal/ Cambodian SDG 6.2, which focuses on ensuring sanitation services for all and ending open defecation.
At the same time, Yi Kimthan, Acting Country Director of Plan International, delivered positive remarks, confirming the organization’s support for rural development—especially improvements in rural sanitation—and pledged to continue cooperating with the Royal Government and the Ministry of Rural Development to strengthen sustainable post ODF systems and move toward ODF+ by 2030.
In his opening speech, Minister Chhay Rithisen affirmed that rural clean water supply and sanitation are priority sectors that the Royal Government consistently pays close attention to. Specifically, the Pentagonal Strategy Phase I and the Royal Government’s policy program for the 7th legislature (2023–2028) set a goal of expanding rural clean water supply and sanitation coverage to 100 percent by 2030, in line with Cambodia’s Sustainable Development Goals (CSDGs). To help realize these goals, the Ministry of Rural Development has actively contributed by implementing national policies and strategies to promote rural clean water and sanitation, successfully preparing and carrying out two consecutive National Action Plans on Rural Water Supply and Sanitation. As of 2025, basic rural water supply coverage reached 89 percent, with 25 percent safely managed; basic rural sanitation coverage reached 95 percent, with 51 percent safely managed. In addition, all 25 capitals and provinces nationwide have achieved ODF status, while Phnom Penh and Kandal have achieved high level ODF+, another historic milestone for Cambodia. Concluding his remarks, the Minister called on the entire workshop to actively engage in discussion to provide input for preparing the ODF achievement dossier and the roadmap to reach ODF+, ensuring they are comprehensive and realistic.
Please be informed that the Ministry of Rural Development is organizing this national consultation workshop with two main objectives: first, to consult and gather inputs for the study and compilation of the 2025 national ODF achievement dossier for all capitals and provinces; and second, to review implementation of the Cambodia ODF Roadmap 2023–2025 and update the national ODF+ Roadmap for 2026–2030.

1 12 2 11 3 11 4 11 5 11 6 10 7 10 8 10 9 10 10 10 111 12 8 13 7 20DSC 4791 20DSC 4793 20DSC 4796 20DSC 4798 20DSC 4800 20DSC 4802 20DSC 4804 21 7 30DSC 4808 30DSC 4811 30DSC 4813 30DSC 4815 30DSC 4819 30DSC 4821 30DSC 4824 30DSC 4832 30DSC 4836 31 2 40DSC 4837 40DSC 4839 40DSC 4841 40DSC 4843 40DSC 4857 40DSC 4859 40DSC 4864 40DSC 9319 40DSC 9321 41 2 42 1 43 1 44 1 45 46 47 1 13 2 12 3 12 4 12 5 12 6 11 7 11 8 11 9 11 9 12 10 11

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

https://career.sapharma.co.id/https://www.canadianfirearmsacademy.ca/faq.phphttps://damstudio.dk/prisberegning/https://www.250.rw/abouthttps://www.originx.in/refund_policyhttps://www.discotecatrebol.com/servicios/https://pakembassytashkent.org.pk/visa/http://demontapply.com/system/partner_universitieshttps://emaratdevelopers.com/construction/https://kabayanmop.com/services/https://thailandclean.com/cleaning/https://pakembmanila.org/press-release/https://www.nishtaralumni.com/contact/https://www.servicheck.net/historia/https://www.beautyskinbarcelona.com/contacto/https://www.misunasvalladolid.com/contacto/https://joaquinalaciootorrino.com/accesibilidad/https://elaperitivocerveceria.es/quienes-somos/https://www.calzadosveronicamodaycomplementos.com/reembolso_devoluciones/https://www.topclg.in/contact.htmlhttps://www.danlaw.dk/nyheder/https://vellko.com/travelhttps://rim.rw/loaninterest-tariffhttps://gorillatourrwanda.com/blog/https://dmcg.edu/https://dmu.ae/home/library/https://dpc.edu/fd_events/https://beautyfaceuk.com/blog/https://jus-education.org.uk/wallington/https://sarco.com.pk/contact/https://www.honesty-home.com/home/https://a3elank.com/المدونة/https://taleempro.pk/blog/https://www.nationwidelaptoprepair.com/tracking/https://sunshinehealthcareindia.com/babywipes.htmlhttps://skolbrewery-careers.rw/https://www.logoshop.dk/ufaqs/hvad-hvis-jeg-ikke-synes-om-designet/https://www.newindiamachinery.com/contact/https://umpteeninnovation.in/Term_And_Conditionshttps://alflogistica.com/blog/https://shaziazubair.com/botox/https://ehdpak.org/registration/https://sesoftwaretech.com/pricing/https://superconeng.com/about/https://it.safariwisata.co.id/https://luckypolytank.com/artikel/https://www.pressticargo.co.id/service/https://sarijayautama.co.id/portfolio/https://www.internusaindonesia.com/metal_cutting.phphttps://www.sorianoautocentro.com.uy/quienes-somoshttps://www.municipiovarela.gub.uy/https://www.moreiraservice.com.uy/service-oficial/https://landing.subaru.com.uy/crosstrek/https://vetexoticos.uy/nosotros/https://www.urubus.com.uy/es/https://www.ayala.com.uy/empresa.htmlhttps://www.yaguaron.com.uy/montanahttp://www.luxy.com.uy/productoshttps://www.barracamaldonadopiriapolis.com.uy/presupuestos/https://www.tienda.tuenfermero.com.uy/tienda/https://guiadeo.com/categoria/transporteshttps://elnaranjo.com.uy/carritohttps://tabloidpulsa.id/blog/https://sreeyasewu.com/id/technology/indexhttps://new.jastiphabibi.id/https://desageneng.com/contact/https://haluanutamamaju.co.id/https://www.rutasdelsol.com.uy/en/https://fundacionfenix.uy/programas/https://viajafacil.uy/nosotros/https://cromin.com.uy/es/https://www.onfloor.com.uy/https://www.gamberoniextintores.com/productos/https://www.syar.com.uy/carrito/https://www.theplacefreeshop.com.uy/https://www.estanciarenacimiento.com.uy/https://www.newyorkhome.com.uy/https://teamrentacar.com.uy/https://tecno-show.com.uy/https://www.omniinterior.com.uy/https://www.aju.uy/https://intracs.co.id/berita/https://side-j.id/our-product/https://pemeringkatkreditindonesia.com/laporanhttps://smiec.co.id/turbocharger/https://teropongaspirasimasyarakat.com/home/redaksi/https://www.gamberoniextintores.com/productoshttps://ginpinares.com.uy/en/https://glasspark.uy/galeria/https://www.kamden.uy/servicios/https://www.lostamberitos.com/recetashttps://www.luz-arte.com/https://soslaboral.com.uy/asociados/https://residencialprado.com.uy/nosotros/https://www.feni.com.uy/https://atraccion.com.uy/servicios/https://www.laesquinadelapila.com.uy/tag/clothing/https://www.pickup4x4.uy/accesorios/https://www.popurri.edu.uy/https://www.revistacero.com.uy/category/turismo/https://www.roco.com.uy/
https://pvfamilia.com/about/https://www.special-carbonfiber.com/https://lasabrositacantina.com/home/https://besamemuchosr.com/menu/https://www.hanukbbqsd.com/contact-us/https://propack.com.uy/productos/https://woo.smartel.com.uy/uy/https://www.datacentersummit.com.uy/https://sillasderuedas.com.uy/hero4/https://www.carnavalvelodromo.com.uy/https://www.bungalowscostaesmeralda.com/https://otravintage.com/es/https://www.allianceneumaticos.com.uy/https://www.wingsempirerestaurants.com/accessibilityhttps://www.isushirestaurant.com/location/https://www.espadana.com.mx/menushttps://vidahealthclinic.com/home/https://elaftersocialclub.com/plan-your-event/https://www.raisecom.co.id/https://www.panoramaindahmulia.co.id/https://www.mialihsajeru.sch.id/https://www.11posts.net/accesibilidad/https://www.nurianutricionista.com/sobre-mi/https://www.ouslasalut.com/accesibilidad/https://picofinoo.com/categoria-producto/otros/https://saynatur.com/blog/https://www.teresaquintana.es/formaciones/https://santfruitosalut.com/sample-page/https://www.uggastreetburger.com/contacto/https://conniecapdevila.com/testimonios/https://www.clarabarcelonashowroom.es/ropa/https://nahr-alamal.com/category/منوعات/https://ranji.co.id/projects/https://semaperu.com/blog/https://ridetel.com/sobre-nosotros/https://lostreboles.net/galeria/https://lostucanesdetijuana.com/noticiashttps://primeshoesandmore.com/accessibility/https://buffalofries.com/buffalo-wings-los-angeles/https://moosesbarbershop.com/bookings/https://vabe.ai/