ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញសំណេះសំណាលជាមួយនាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។
- ៨ នាទីមុន ថ្ងៃទី១០ ខែឧសភា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញសំណេះសំណាលជាមួយនាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។
[English Below] ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ពិធីសំណេះសំណាលនានេះឱកាសនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវតំណាងរាស្ដ្រមណ្ឌលកំពង់ឆ្នាំង, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទនិងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង, ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត, កងកម្លាំងទាំង ៣ប្រភេទ, អាជ្ញាធរមូលដ្ឋាន ព្រមទាំងនាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនចំនួនសរុប ១០០នាក់ ដោយក្នុងនោះអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលជួបការលំបាកចំនួន ៤០នាក់។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានធ្វើរបាយការណ៍ស្វាគមន៍ដោយបានជម្រាបជូនអំពីស្ថានភាពទូទៅរបស់ទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងបានរំលេចនូវការចូលរួមចំណែករបស់ក្រុមការងាររាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់ជួយឧបត្ថម្ភ និងគាំទ្រដល់ទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជន ព្រមទាំងគ្រួសារកងទ័ព ជាពិសេសការចូលរួមក្នុងការកសាងនូវសមិទ្ធនានានៅក្នុងទីបញ្ជាការដ្ឋានផងដែរ។ ជាមួយគ្នានោះ ឯកឧត្តម បានជម្រាបជូនអំពីតួនាទី ភារកិច្ច និងការប្ដេជ្ញាចិត្តរបស់កងទ័ពក្នុងការការពារសុខសន្ដិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីជូន ជាតិ សាសនា និងព្រះមហាក្សត្រ។
បន្ទាប់ពីស្ដាប់របាយការណ៍ស្វាគមន៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូនកងទ័ពទាំងអស់ ក្នុងបុព្វហេតុរក្សាការពារ បូរណភាពទឹកដី និងប្រជាជន ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ប្រមុខថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ ទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជនក្នុងអង្គពិធីទាំងមូលផងដែរ។ ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍លើកឡើងដោយបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីនីតិកាលកន្លងមកក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខរដ្ឋស្តីទី រហូតដល់រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំបន្ដវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី លើសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងទ័ព អតីយុទ្ធជន និងនិវត្តជន ព្រមទាំងក្រុមគ្រួសារ តាមរយៈការចុះជួបសួរសុខទុក្ខ ការជួយឧត្ថម្ភគាំទ្រ ការរៀបចំទីតាំង និងលំនៅឋាន ព្រមទាំងការបណ្ដុះបណ្ដាលជំនាញដើម្បីលើកកម្ពស់កម្រិតជីវភាពឱ្យបានល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានអំពាវនាវដល់បងប្អូននាយទាហាន ពលទាហាន អតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសារទាំងអស់ សូមបន្តជឿទុកចិត្ត លើកងកម្លាំងយោធាកម្ពុជា និងជឿជាក់លើការដឹកនាំរបស់ប្រមុខដឹកនាំកំពូលរបស់កម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងត្រូវបន្តរួមសាមគ្គីជាធ្លុងមួយ ដែលជាខឿនដ៏សំខាន់រឹងមាំនៃសមរភូមិក្រោយ ដើម្បីគាំទ្រលើកទឹកចិត្តនិងផ្តល់កម្លាំងចិត្តដល់កងទ័ពឈរជើងការពារព្រំដែន និងទឹកដីកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស។
នៅចុងបញ្ចប់ ជាមួយនឹងការឆ្លើយតបទៅនឹងសំណូមពររបស់អង្គភាព ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកនូវអំណោយដែលជាគ្រឿងឧបភោគបរិភោគ និងថវិកាដ៏ថ្លៃថ្លារបស់ សម្តេចធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន ពលទាហាន អតីតយុទ្ធជន និងនិវត្តជន ទាំង១០០នាក់ ដោយម្នាក់ៗទទួលបាន អង្ករ ចំនួន ០១ការ៉ុង, មី ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ព្រមទាំងថវិកាមួយចំនួនផងដែរ៕
H.E. Chhay Rithisen Meets with Commanders, Soldiers, Veterans, and Retirees of Kampong Chhnang at the Kampong Chhnang Operational Sub Region Command
Kampong Chhnang Province: On Sunday morning, May 10, 2026, H.E. Chhay Rithisen—Minister of Rural Development, First Vice Chair of the Royal Government’s Kampong Chhnang Provincial Working Group, and Chair of the District Working Groups for Samakki Meanchey and Teuk Phos visited, met, and presented gifts from Samdech Moha Borvor Thipadei Hun Manet, Prime Minister, and Lok Chumteav Doctor to commanders, soldiers, veterans, and military retirees of Kampong Chhnang at the Kampong Chhnang Operational Sub Region Command in Kampong Chhnang city.
The gathering was attended by the Kampong Chhnang Member of the National Assembly, leaders from the Ministry of Rural Development serving on the provincial working group, the Chair of the Provincial Council, the Provincial Governor, representatives of the three branches of the armed forces, local authorities, and 100 commanders, soldiers, veterans, and retirees of whom 40 are in difficult circumstances.
To open the program, Lieutenant General Oum Sophea, Commander of the Kampong Chhnang Operational Sub Region, delivered a welcome report outlining the command’s overall situation and highlighting the Royal Government working group’s support for soldiers, veterans, retirees, and military families, including contributions to facilities and infrastructure at the command. He also reiterated the armed forces’ roles, duties, and commitment to safeguarding peace, sovereignty, and territorial integrity for Nation, Religion, and King.
After the report, H.E. Chhay Rithisen expressed deep appreciation for the sacrifices of all service members in defending Cambodia’s territorial integrity and people. He conveyed greetings, concern, and encouragement from the nation’s top leadership to the commanders, soldiers, veterans, and retirees present. He underscored the Royal Government’s sustained attention from previous mandates under Samdech Akka Moha Sena Padei Techo Hun Sen, former Prime Minister and current President of the Senate, through the current 7th legislative mandate under the leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister to the welfare and livelihoods of soldiers, veterans, retirees, and their families. This support includes regular outreach, material assistance, housing and facility improvements, and skills training to further raise living standards. He also called on all commanders, soldiers, veterans, retirees, and their families to continue trusting in the Royal Cambodian Armed Forces and in the nation’s top leadership, and to maintain unity as a vital rear area strength that encourages and sustains frontline troops defending Cambodia’s borders and territory.
In closing, responding to the unit’s requests, H.E. the Minister distributed gifts from the Prime Minister and Lok Chumteav Doctor to all 100 attendees. Each recipient received one sack of rice, one case of instant noodles, one pack of canned fish, one pack of fish sauce, one pack of soy sauce, and a cash envelope.
