កិច្ចប្រជុំអន្ដរក្រសួង “ត្រី-វិស័យ” ថ្នាក់រដ្ឋមន្ត្រី លើកទី៦ ស្តីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ
- ១ ម៉ោងមុន ថ្ងៃទី៤ ខែឧសភា ២០២៦
- សកម្មភាពក្រសួង

កិច្ចប្រជុំអន្ដរក្រសួង “ត្រី-វិស័យ” ថ្នាក់រដ្ឋមន្ត្រី លើកទី៦ ស្តីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអន្ដរក្រសួង “ត្រី-វិស័យ” ថ្នាក់រដ្ឋមន្ត្រី លើកទី៦ ស្តីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។
កិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ដ្រីលើកទី៦នេះ ត្រូវបានសម្របសម្រួលនិងរៀបចំឡើងនៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងទាំង៣ ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន មន្ទីរជំនាញខេត្តគោលដៅ និងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផងដែរ។ គោលបំណងចម្បងចំនួន ២ ត្រូវបានកំណត់ក្នុងកិច្ចប្រជុំនេះ រួមមាន៖ ទី១. ការពិនិត្យលើវឌ្ឍនភាព និងសមិទ្ធផលការងារត្រី-វិស័យ ដែលសម្រេចបាននៅតាមបណ្តាសហគមន៍គោលដៅទាំងអស់ដែលបានជ្រើសរើសសម្រាប់កិច្ចអន្តរាគមន៍ បន្ទាប់ពីកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្ត្រីលើកទី៥ និងការកំណត់ទិសដៅការងារបន្តក្នុងការជ្រើសរើសសហគមន៍បន្ថែម និងទី២. ពិនិត្យលើវឌ្ឍនភាព និងលក្ខខណ្ឌការងារយោងនៃការរៀបចំ “យុទ្ធសាស្ត្រ និងផែនការអនុវត្តត្រី-វិស័យ” សម្រាប់ការអភិវឌ្ឍប្រកបដោយការសម្របសម្រួលលើវិស័យកសិកម្ម-ទឹក-អភិវឌ្ឍន៍ជនបទនៅកម្ពុជា (ឆ្នាំ២០២៧-២០៣១)។
គួរជម្រាបជូនផងដែរថា ដើម្បីចូលរួមឱ្យសម្រេចជោគជ័យនូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានសហការគ្នាជាសហថាមពល ក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដោយបង្កើតជាក្រុមការងារត្រី-វិស័យ កសិកម្ម ទឹក ជនបទ ដើម្បីសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពអភិវឌ្ឍន៍ជនបទនានាពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។ ក្រុមការងារត្រី-វិស័យនេះ គឺជាយន្តការសម្របសម្រួលអន្តរក្រសួង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍដោយផ្ទាល់នៅតំបន់ជនបទ ក្នុងការលើកកម្ពស់និងកែលម្អជីវភាពរស់នៅ និងបង្កើតភាពធន់របស់ប្រជាជននៅតាមសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងមានចីរភាព៕
Phnom Penh: On Monday morning, April 4, 2026, H.E. Chhay Rithisen, Minister of Rural Development, H.E. Dith Tina, Minister of Agriculture, Forestry and Fisheries, and H.E. Thor Chetha, Minister of Water Resources and Meteorology, co chaired the 6th Ministerial “Tri Sector” Inter Ministerial Meeting on coordinating the implementation of policies and activities related to modern agricultural cooperatives, farmer water user communities, and model villages.
Convened and organized at the Ministry of Rural Development, the session was attended by senior leaders from the three ministries, representatives of relevant ministries and institutions, provincial technical departments in target provinces, and development partners. The meeting set two primary objectives: (1) Review progress and results achieved by the Tri Sector efforts in all targeted communities since the 5th ministerial meeting, and set directions for expanding to additional communities, and (2) Review progress and reference conditions for preparing the “Tri Sector Strategic Plan” for coordinated Agriculture–Water–Rural Development in Cambodia for 2027–2031.
To advance Phase I of the Royal Government’s Pentagonal Strategy of the 7th Legislature and the Government’s vision under the wise leadership of Samdech Moha Bovor Thipadei Hun Manet, the three ministries are operating under a “Dynamics Stakeholder” approach through the Tri Sector Working Group (Agriculture–Water–Rural Development) to facilitate and implement policies and rural development activities that support modern agricultural cooperatives, farmer water user associations, and model villages.
The Tri-Sector mechanism serves as an inter-ministerial coordination platform that responds directly to rural development needs, improving livelihoods and strengthening community resilience in agricultural communities, water user groups, and model villages, so that outcomes are efficient, effective, and sustainable.
