ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍លទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ដ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ៧ នាទីមុន ថ្ងៃទី២៨ ខែមេសា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍លទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ដ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍លទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ដ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ។
តាមរយៈសេចក្ដីព្រាងរបាយការណ៍ដែលអានដោយ លោក ទូច ស៊ីផាត អគ្គនាយកស្ដីទីនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានបង្ហាញថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្ម ទៅតាមផែនការសកម្មភាព និងប្រតិទិនការងារដែលបានកំណត់ និងតាមតម្រូវការការងារចាំបាច់នានាក្នុងក្របខ័ណ្ឌតួនាទី និងភារកិច្ចរបស់ក្រសួង ដែលសម្រេចវឌ្ឍនភាពការងារគួរជាទីមោទនៈ ដើម្បីចូលរួមធ្វើឱ្យសម្រេចនូវចក្ខុវិស័យនៃគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ គឺ “កសាងតំបន់ជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព”។
អង្គប្រជុំបានពិនិត្យយ៉ាងល្អិតល្អន់លើសេចក្ដីព្រាងរបាយការណ៍ដែលបានរៀបចំ និងបានផ្ដល់ធាតុចូលបន្ថែមមួយចំនួនទៀត ដែលធ្វើឱ្យរបាយការណ៍មានភាពគ្រប់ជ្រុយជ្រោយ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវ រហូតធ្វើឱ្យសម្រេចបានសមិទ្ធផលស្របតាមផែនការដែលបានកំណត់។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបានជាបន្ដបន្ទាប់ ដែលជាការរួមចំណែកធ្វើឱ្យសម្រេចនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការបន្ដវេនដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
Phnom Penh: On Tuesday afternoon, April 28, 2026, at the Ministry headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a meeting to review the Ministry’s April 2026 performance report and to set directions for continued work. The session was attended by the Permanent Secretary of State, ministry leaders, and technical officials of the Ministry of Rural Development.
According to the draft report read by Mr. Touch Siphat, Acting Director General of the General Department of Administration and Finance, MRD leadership and civil servants at all levels have proactively implemented tasks in line with established action plans and work calendars, as well as urgent operational needs within the Ministry’s roles and responsibilities. This has made good progress toward the National Policy on Rural Development 2025–2035: “Build Cambodia’s rural areas to be prosperous, with inclusiveness, equity, and sustainability.”
The meeting reviewed the draft report and added additional inputs to make it more comprehensive. On this occasion, the Minister thanked the leadership and civil servants at all levels for their active, responsible work and for achieving results in line with the plans. He further praised and highly valued the Ministry’s ongoing achievements, which contribute to the implementation of the Royal Government’s Pentagonal Strategy, Phase I of the 7th Legislature, under the principled and dynamic leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.
