ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ”
- ៨ នាទីមុន ថ្ងៃទី២៧ ខែមេសា ២០២៦
- សកម្មភាពក្រសួង

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ”
[English Below] រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសិក្ខាសាលាស្តីពី “ការប្រើប្រាស់បច្ចេកវិទ្យាថ្មីក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ” នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងគម្រោងដៃគូអភិវឌ្ឍន៍ តំណាងក្រុមហ៊ុនឯកជន និងមន្ដ្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ សរុបប្រមាណ ៣៤៧រូប។
អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើក ឯកឧត្តម ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ថា សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបង្កើនចំណេះដឹងដល់មន្រ្តីបច្ចេកទេសក្រសួង មន្ត្រីបច្ចេកទេសតាមបណ្តាមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត អ្នកទទួលការអនុវត្តគម្រោង លើការស្ថាបនាផ្លូវជនបទប្រកបដោយគុណភាព ជាពិសេសការសិក្សា ស្រាវជ្រាវ និងសាកល្បងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដែលស្របទៅតាមនិន្នាការ និងបរិបទជាក់ស្តែង ដែលឆ្លើយតបទៅនឹងការថយចុះនូវវត្ថុធាតុដើម នាពេលបច្ចុប្បន្ន។ ជាមួយគ្នានោះសិក្ខាសាលានេះផងដែរ គឺជាការពង្រឹងសមត្ថភាពក្នុងការអនុវត្តកម្មវិធីអាទិភាពទី១ របស់ក្រសួង ដែលផ្តោតសំខាន់លើការលើកកម្រិតគុណភាព និងការថែទាំផ្លូវជនបទឱ្យមាននិរន្តរភាពដើម្បីតភ្ជាប់ និងធ្វើឱ្យមានសមាហរណកម្មវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ រវាងតំបន់ជនបទ ទីប្រជុំជន ទៅកាន់ទីក្រុង ព្រមទាំងអាចផ្សាភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងកាន់តែសកម្មឡើងបន្ថែមទៀត ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើនប្រាក់ចំណូលរបស់គ្រួសារនៅក្នុងតំបន់ជនបទស្របនឹងពាក្យស្លោក “មានផ្លូវ មានសង្ឃឹម” ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញប្រសិទ្ធភាពនៃវិស័យភស្តុភារកម្មផងដែរ។
សិក្ខាសាលាបានដំណើរការដោយផ្ដោតលើការធ្វើបទបង្ហាញនូវប្រធានបទសំខាន់ៗ ចំនួន ៩ រួមមាន៖ ទី១៖ ផលិតផល Beton Block and Pave, ទី២៖ Fiberglass rebar, ទី៣៖ សំណង់ស្ពាន (Bridge Construction), ទី៤៖ ផលិតផលបេតុងចាក់ស្រាប់ (Precast Concrete Products), ទី៥៖ ផលិតផលកៅស៊ូក្រាលថ្នល់, ទី៦៖ កៅស៊ូបេតុងត្រជាក់ (Cold Mix Asphalt), ទី៧៖ បច្ចេកទេសការពង្រឹងគុណភាពដី ទី៨៖ ដំណោះស្រាយសំណង់សម្រាប់ស្ពានសាងសង់ថ្មីនិងការជួសជុល និងទី៩៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍ជនបទ។ បន្ទាប់ពីសិក្ខាសាលាបានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុករយៈពេល១ថ្ងៃពេញ ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញធ្វើរបាយការណ៍បូកសរុបលទ្ធផលសិក្ខាសាលាដោយបានបញ្ជាក់ជូនថា សិក្ខាសាលាបានដំណើរទៅដោយរលូន និងទទួលបានជោគជ័យ ដែលមានការចូលរួមយោបល់ និងការពិភាក្សា ក៏ដូចជារំលែកបទពិសោធន៍ល្អៗ ដែលជាធាតុចូលបន្ថែមទៀតដល់អង្គសិក្ខាសាលា។
អញ្ជើញមានប្រសាសន៍ក្នុងពិធីបិទសិក្ខាសាលា ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះតំណាងក្រុមហ៊ុនទាំងអស់ដែលបានធ្វើបទបង្ហាញទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗ ជូនដល់អង្គសិក្ខាសាលាទាំងមូល។ បន្ថែមពីនេះទៀត ឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស ដៃគូអភិវឌ្ឍន៍ អ្នកទទួលការ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលចូលរួមក្នុងអង្គសិក្ខាលាសារយៈពេល១ ថ្ងៃពេញនាពេលមនេះ។ ហើយតាមរយៈបទបង្ហាញទាំង៩ ខាងលើ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា មន្រ្តីបច្ចេកទេស ដៃគូអភិវឌ្ឍន៍ អ្នកទទួលការ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នឹងយកបច្ចេកទេស និងបទពិសោធន៍ដែលទទួលបានពីសិក្ខាសាលានាពេលនេះ ទៅប្រើប្រាស់ក្នុងការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទឱ្យកាន់តែល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ដែលអាចផ្ដល់លទ្ធផលប្រកបដោយមោទនៈ សម្រាប់បម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញផ្ដល់កិត្តិយសចែកលិខិតថ្លែងអំណរគុណជូនដល់តំណាងក្រុមហ៊ុនដែលបានធ្វើបទបង្ហាញជូនដល់អង្គសិក្ខាសាលា៕
Phnom Penh: On Monday, April 27, 2026, the Ministry of Rural Development (MRD) convened a workshop on “Applying New Technologies in Rural Road Infrastructure Development” at Tonle Bassac 2 Restaurant, under the high presidency of H.E. Chhay Rithisen, Minister of Rural Development. Approximately 347 participants attended, including the Permanent Secretary of State, ministry leaders, representatives of relevant ministries and institutions, provincial MRD departments, development partners and project teams, private companies, and MRD technical officials.
In the opening address, the Minister emphasized that this important workshop aims to disseminate and strengthen technical knowledge among ministry and provincial officials and project implementers to deliver higher‑quality rural roads. He highlighted the need for research, field testing, and adoption of new technologies aligned with real‑world conditions and current constraints on raw materials. The workshop also supports MRD Priority Program 1, which focuses on upgrading the quality and maintenance of rural roads for durability and sustainability, enhancing connectivity and integration of economic, social, and cultural activities between rural areas, towns, and cities. This, in turn, stimulates business vitality, raises rural household incomes in line with the motto “Where there is a road, there is hope,” and contributes to greater logistics efficiency. He invited active discussion and practical inputs to further improve program implementation.
The one‑day workshop featured nine technical presentations:
1) Beton Block and Pave products
2) Fiberglass rebar
3) Bridge construction
4) Precast concrete products
5) Asphalt rubber pavement products
6) Cold mix asphalt
7) Ground improvement techniques
8) Engineering solutions for new bridge construction and rehabilitation
9) Development of rural physical infrastructure and communications
Following the planned program, H.E. Chreay Pom, Director General of MRD’s General Department of Technical Affairs, delivered the wrap‑up report, noting smooth proceedings, strong participation, constructive discussions, and valuable experience‑sharing.
In the closing remarks, the Minister expressed appreciation to all presenting companies for sharing new technologies, and he highly commended the leadership, technical officials, development partners, beneficiaries, and all stakeholders for their full‑day engagement. He expressed firm hope that officials, partners, and practitioners will apply the technologies and lessons from the workshop to further strengthen rural infrastructure and communications with professionalism and accountability, delivering tangible results for rural communities. Finally, the Minister presented certificates of appreciation to the company representatives who delivered presentations.
