เว็บหวยออนไลน์

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាជាង ៥ពាន់នាក់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ

ចែលរំលែក
1 29

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាជាង ៥ពាន់នាក់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ

 

[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ១០កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ច ក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាជាង ៥ពាន់នាក់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

 

គួរជម្រាបជូនផងដែរថា ទិវាពលកម្មអន្ដរជាតិ ១ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករ និយោជិត នៅទូទាំងពិភពលោក ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មក។ ដោយឡែកសម្រាប់ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលបានប្រារព្ធទិវានេះក្រោមប្រធានបទ “រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ” ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍទីផ្សារការងារប្រកបដោយភាពធន់ និងចីរភាព ដោយឈរលើគោលការកែលម្អលក្ខខណ្ឌការងារ, ការធានាសិទ្ធិការងារនិងសេរីភាពអង្គការវិជ្ជាជីវៈ, ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍របស់កម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ៕

 

 

Phnom Penh: On Sunday morning, April 26, 2026, H.E. Chhay Rithisen, Minister of Rural Development, attended by special invitation a dialogue with leaders of trade unions, informal‑economy associations, and student associations, with more than 5,000 participants. The event celebrated the 140th anniversary of International Workers’ Day, 1 May 2026, under the high presidency of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, at the Koh Pich Convention and Exhibition Center in Phnom Penh.

 

It is noted that International Workers’ Day (May 1) is a historic event for workers and employees worldwide and has been officially commemorated annually by the Royal Government of Cambodia since after the liberation on January 7, 1979. For 2026, the Royal Government is marking the day under the theme “United in Building Resilience for Decent Work,” reflecting its commitment to fostering a resilient and sustainable labor market. The focus includes improving working conditions, guaranteeing labor rights and freedom of professional organization, strengthening social protection systems, and promoting social dialogue, in order to serve the best interests of workers and employees in both the formal and informal sectors.

1 29 2 28 3 28 4 26 7DSC 1391 7DSC 1395 7DSC 3123 8 17 9 16 10 16 11 16 12 15 13 14 20DSC 3918 20DSC 3939 20DSC 3944 20DSC 3948 20DSC 3955 20DSC 3974 20DSC 3982 30DSC 5175 30DSC 5180 30DSC 5211 30DSC 5233 30DSC 5242 30DSC 5247 30DSC 5267 30DSC 7830 30DSC 7845 30DSC 7849 31 6 32 4 33 2 DSC 3815 DSC 3817 DSC 3830 DSC 3832 DSC 3836 DSC 3837 DSC 4974

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522