ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ សម្តេចព្រះអគ្គមហា សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងព្រះជន្មគម្រប់ ១០២ព្រះវស្សា
- ២ ថ្ងៃមុន ថ្ងៃទី២៤ ខែមេសា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ សម្តេចព្រះអគ្គមហា សង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងព្រះជន្មគម្រប់ ១០២ព្រះវស្សា
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តបទុមវតីរាជវរារាម ក្នុងព្រះជន្មគម្រប់ ១០២ព្រះវស្សា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅមហាកុដិ វត្តបទុមវតីរាជវរារាម ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្នុងវរោកាសនៃការប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សានោះ ក៏មានការប្រារព្ធពិធីមហាសង្ឃទានបច្ច័យបួន ដោយមានការវេរទិឃាយុវឌ្ឍនភត្តប្រគេនព្រះសង្ឃ ចំនួន ៥០០អង្គ ដើម្បីជាការឆ្លើយតបចំពោះគុណូបការៈរបស់សម្តេចជាអម្ចាស់ ក្នុងមួយព្រះជន្ម ទ្រង់បានបូជាអស់ពីកម្លាំងព្រះកាយពល ក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ។
សូមជម្រាបជូនផងដែរថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ទ្រង់ប្រសូតនៅថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំជូត ឆស័ក ព.ស.២៤៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក្នុងត្រកូលកសិករ។ ទ្រង់បានចាប់ផ្ដើមចូលសិក្សាអក្សរសាស្ត្រខ្មែរតាំងពីទ្រង់មានព្រះជន្ម ១១ឆ្នាំ និងបានបួសជាសាមណេរក្នុងព្រះជន្ម ១៩ឆ្នាំ នៅសាលាវត្តពោធិ៍ ឃុំពោធិ៍អង្ក្រង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមាន ព្រះតេជព្រះគុណ ព្រំ មាស (ឥន្ទត្ថេរ) ព្រះគ្រូសូធ្យឆ្វេងវត្តពោធិ៍ ជាព្រះឧបជ្ឈាយ៍ដើម។
Phnom Penh: On the morning of Friday, April 24, 2026, H.E. Chhay Rithisen, Minister of Rural Development, had the honor to attend the Royal Birthday Celebration offering blessings to Samdech Preah Akka Maha Sanghareacheathipadei Nun Nget, Supreme Patriarch of the Kingdom of Cambodia and Chief of Botum Vatey Reachavararam Pagoda, on the completion of his 102nd. The ceremony was presided over by Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and H.E. Dr. Pich Chanmony Hun Manet, at the Great Kuti of Botum Vatey Reachavararam Pagoda, Daun Penh District, Phnom Penh.
On this auspicious occasion, a grand offering of the Four Requisites was made, with long-life blessings chanted by 500 monks in gratitude for the Supreme Patriarch’s lifetime of tireless service to Nation, Religion, and King.
Background: Samdech Preah Akka Maha Sanghareacheathipadei, Nun Nget, was born on Friday, April 25, 1924 in Trapeang Veng Village, Lumchang Commune, Samraong District, Takeo Province, to a farming family. He began studying Khmer literature at age 11 and was ordained as a novice monk at age 19 at Po Pagoda, Pouk Angkrang Commune, Kong Pisei District, Kampong Speu Province, with Venerable Prom Meas, the left-side teacher of Po Pagoda, as his preceptor.
