ឯកឧត្តម ឆាយ ឫទ្ធិសែន និងលោកជំទាវ អញ្ជើញសួរសុខទុក្ខ ឯកឧត្តម បាន បូរ័ត្ន និង លោកជំទាវ ឈាង សុខណា ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត
- ៩ នាទីមុន ថ្ងៃទី២២ ខែមេសា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន និងលោកជំទាវ អញ្ជើញសួរសុខទុក្ខ ឯកឧត្តម បាន បូរ័ត្ន និង លោកជំទាវ ឈាង សុខណា ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត
[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ វង គន្ធារី ឆាយឫទ្ធិសែន ប្រធានកិត្តិយស និងលោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និង លោកជំទាវ ឈាង សុខណា អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសនៃការអញ្ជើញសួរសុខទុក្ខនាពេលនោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ បាននាំយកកន្រ្តកផ្លែឈើ និងថវិកាសមាគមសង្គហមិត្តក្រសួង ព្រមទាំងការថ្លែងជូនពរចំពោះ ឯកឧត្តមអគ្គនាយក ក៏ដូចជាលោកជំទាវ អគ្គាធិការ សូមឱ្យឆាប់ជាសះស្បើយ និងទទួលសុខភាពល្អប្រសើរឡើងវិញ ។ បន្ថែមពីនោះទៀត ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះមន្ទីពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត ព្រមទាំងបុគ្គលិកមន្ទីពេទ្យគ្រប់រូប ដែលខិតខំប្រឹងប្រែងអស់សមត្ថភាពក្នុងការព្យាបាល និងថែទាំអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវផងដែរ ៕
Phnom Penh: On the afternoon of Wednesday, April 22, 2026, H.E. Chhay Rithisen, Minister and Honorary President of the MRD Social Solidarity Association, together with H.E. Chhim Saoky, Permanent Secretary of State and President of the MRD Social Solidarity Association, senior leaders of the Ministry, Lok Chumteav Vong Kuntheary Chhay Rithisen, Honorary Chair, and H.E. Mrs. Mat Mara, Secretary of State and President of the Cambodian Women for Peace and Development Association at MRD, visited H.E. Ban Boroath, Director General of the General Department of Administration and Finance, and Mrs. Cheang Sokna, Inspector General, who are receiving treatment at Calmette Hospital.
On this occasion, the Minister and Lok Chumteav offered fruit baskets and financial support from the Association, along with warm wishes for a speedy and full recovery for both the Director General and the Inspector General. The Minister also expressed gratitude to Calmette Hospital, its physicians, and all medical staff for their diligent efforts in treating and caring for patients with professionalism, ethics, and responsibility.
