ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ដ្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ៨ នាទីមុន ថ្ងៃទី២១ ខែមេសា ២០២៦
- សកម្មភាពក្រសួង

ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ដ្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងអភិវឌ្ឍន៍ជនបទ
[English Below] រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ, ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សា ព្រមទាំងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ និងមន្ដ្រីកិច្ចសន្យាទាំងអស់នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ដ្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
សូមជម្រាបជូនផងដែរថា ដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានជោគជ័យ ដោយផ្អែកទៅលើអភិក្រម “រៀបចំផ្ទះ ឱ្យបានរៀបរយ” ក្រសួងមុខងារសាធារណៈ ធ្វើជំរឿនមន្ត្រីទូទាំងប្រទេស ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យច្បាស់លាស់មានក្នុងប្រព័ន្ធ ជាមួយនឹងមន្ត្រីដែលកំពុងបំពេញភារកិច្ចជាក់ស្តែង។ ជាក់ស្ដែង ក្រសួងមុខងារសាធារណៈ ចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ដ្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងអភិវឌ្ឍន៍ជនបទ រយៈពេល ០២ថ្ងៃ គឺថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៦៕
Phnom Penh: On Tuesday, April 21, 2026, at the Ministry of Rural Development headquarters, H.E. Chhay Rithisen, Minister of Rural Development, together with senior leadership, advisors, civil servants at all levels, and contract staff, participated in updating the organizational structure and conducting an on‑site verification of officials across the Ministry’s structure.
It is noted that, to implement the Royal Government’s guidance under the principled leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia—advancing high‑performance public‑administration reform based on the “Put the House in Order” approach, the Ministry of Civil Service is carrying out a nationwide verification to reconcile official HR system records with personnel actually in post. Specifically for the Ministry of Rural Development, the Ministry of Civil Service is updating the organizational structure and verifying on‑site personnel over two days, April 21–22, 2026.
