ឯកឧត្តមឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំឯកសារសម្រាប់ដំណើរការកិច្ចប្រជុំអន្ដរក្រសួងថ្នាក់រដ្ឋមន្ត្រី “ត្រី-វិស័យ” លើកទី៦
- ៥ នាទីមុន ថ្ងៃទី២០ ខែមេសា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តមឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំឯកសារសម្រាប់ដំណើរការកិច្ចប្រជុំអន្ដរក្រសួងថ្នាក់រដ្ឋមន្ត្រី “ត្រី-វិស័យ” លើកទី៦
[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំឯកសារសម្រាប់ដំណើរការកិច្ចប្រជុំអន្ដរក្រសួងថ្នាក់រដ្ឋមន្ត្រី លើកទី៦ ដែលមានក្រសួងចំនួន ៣ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលហៅកាត់ថា ត្រី-វិស័យ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ ព្រមទាំងលេខាធិការដ្ឋាននៃក្រុមការងារ ត្រី-វិស័យ ក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។
គួរជម្រាបជូនថា ដើម្បីចូលរួមឱ្យសម្រេចជោគជ័យនូវយុទ្ធសាស្ដ្របញ្ចកោណ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីឱ្យស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានសហការគ្នាជាសហថាមពល ក្នុងគោលបំណងសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពអភិវឌ្ឍន៍ជនបទនានាពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ឱ្យមានប្រសិទ្ធភាពប្រកបដោយបរិយាបន្ន និងមានចីរភាព៕
Phnom Penh: On Monday afternoon , April 20, 2026 at the Ministry of Rural Development, H.E. Chhay Rithisen, Minister of Rural Development, chaired a meeting to review progress on preparing documents for the 6th minister‑level inter‑ministerial meeting of the “Tri‑Sector” mechanism. The three participating ministries are the Ministry of Agriculture, Forestry and Fisheries; the Ministry of Water Resources and Meteorology; and the Ministry of Rural Development. The meeting was attended by the Permanent Secretary of State, senior leaders, and the Secretariat of the Tri‑Sector Working Group of the Ministry of Rural Development.
It should be noted that, to help realize the Royal Government’s Pentagonal Strategy and national vision under the principled leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and in line with the “Dynamic stakeholder System” approach, the three ministries are collaborating as a combined force. Their aim is to coordinate policy implementation and rural‑development activities related to modern agricultural cooperatives, farmer water‑user communities, and model villages, ensuring work that is effective, context‑appropriate, and sustainable.
