ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង
- ៦ ម៉ោងមុន ថ្ងៃទី១០ ខែមេសា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍បទ បានដឹកនាំគណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ អញ្ជើញចូលរួមដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្ដាយបង្កើតនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលបានទទួលមរណភាពនៅថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០១៖១២នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ ស្ថិតនៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
ក្នុងមនោសញ្ចេតនាដ៏សែនក្រៀមក្រំនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូក្រសួង បានសម្ដែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ដែលជាមាតាដ៏ប្រពៃ និងជាអ្នកមានគុណដ៏ខ្ពង់ខ្ពស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រាបុត្រី កូនចៅឱ្យក្លាយជាធនធានដ៏ល្អក្នុងសង្គមជាតិ។ មិនតែប៉ុណ្ណោះ ក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានបរិច្ចាគនូវធនធាន និងមានសទ្ធាជ្រះថ្លាដ៏មុតមាំក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជានាពេលកន្លងមក។
ក្នុងឱកាសដ៏វិយោគនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូក្រសួង បានឧទ្ទិសបួងសួងដល់តេជៈបារមី នៃព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយយិតយោងដួងវិញ្ញាណក្ខន្ធរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
Phnom Penh: On Friday morning, April 10, 2026 H.E. Chhay Rithisen, Minister of Rural Development, led a delegation of the Ministry’s leadership and officials to lay wreaths and pay respects to the remains of Buddhist Patron Pho Phuong, mother of General Sar Thet, National Police Commissioner, who passed away on Wednesday, April 8, 2026 at 1:12 a.m., at the age of 95, at Sangkat Chrang Chamreh II, Russey Keo District, Phnom Penh.
In a deeply solemn spirit, H.E. Chhay Rithisen and the Ministry’s delegation extended heartfelt condolences to General Sar Thet, his spouse, and the entire family for the loss of Madam Pho Phuong, a virtuous mother of great merit who devoted her strength, compassion, and guidance to raising and educating her children and grandchildren to become worthy contributors to society. The Minister also noted that her passing is a loss to the Buddhist community, as she exemplified steadfast faith and generous support for the promotion of Buddhism in Cambodia.
On this mournful occasion, the Minister and delegation offered prayers, seeking the blessings of the Triple Gem and sacred virtues, that the venerable spirit of the Buddhist Patron Pho Phuong may attain peace and happiness in a blissful realm.
