ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់គណៈកម្មាធិការលទ្ធកម្មក្រសួងអភិវឌ្ឍន៍ជនបទ
- ៧ ម៉ោងមុន ថ្ងៃទី៨ ខែមេសា ២០២៦
- សកម្មភាពក្រសួង

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់គណៈកម្មាធិការលទ្ធកម្មក្រសួងអភិវឌ្ឍន៍ជនបទ
[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការលទ្ធកម្មក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់គណៈកម្មាធិការលទ្ធកម្មក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងគណៈកម្មាធិការលទ្ធកម្មនៃក្រសួងអភិវឌ្ឍន៍ជនបទ ។
ជាកិច្ចចាប់ផ្ដើម លោកប្រធានអង្គភាពលទ្ធកម្មក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើរបាយការណ៍សង្ខេបជូនអង្គប្រជុំដោយបានជម្រាបជូនអំពីវឌ្ឍនភាពការងារដែលបានអនុវត្ត បញ្ហានិងការប្រឈម ជាមួយនឹងការដាក់ចេញទិសដៅការងារដើម្បីអនុវត្តបន្ដផងដែរ។ អង្គប្រជុំក៏បានពិនិត្យ ពិភាក្សាយ៉ាងល្អិតល្អន់ និងបានផ្ដល់ធាតុចូលមួយចំនួនសម្រាប់ឱ្យការអនុវត្តការបន្ដកាន់តែមានប្រសិទ្ធភាពខ្ពស់។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ឯកឧត្ដមរដ្ឋមន្ដ្រី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការលទ្ធកម្មក្រសួងទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចយ៉ាងមានប្រសិទ្ធភាព ស្របតាមស្ដង់ដានីតិវិធីប្រតិបត្តិរបស់រាជរដ្ឋាភិបាល រហូតសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរ។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗមួយចំនួន ដែលជាការតម្រង់ទិសដៅការងារ ជូនដល់គណៈកម្មាធិការលទ្ធកម្មក្រសួង ដើម្បីយកទៅអនុវត្តបន្ដឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពបន្ថែមទៀត ឆ្លើយតបទៅនឹងគោលការណ៍នៃកំណែទម្រង់នានា ដែលរាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ខ្ពស់៕
Phnom Penh: On Wednesday morning, April 8, 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister and Chair of the Ministry of Rural Development’s Procurement Committee, chaired the first quarter 2026 performance review meeting of the Committee. The session was attended by the Permanent Secretary of State, senior ministry leadership, and members of the Ministry’s Achievements Committee.
To open the meeting, the Head of the Ministry’s Procurement Unit delivered a brief report to the assembly outlining progress to date, issues and challenges encountered, and proposed directions for continued implementation. The meeting also conducted a careful review and discussion, and put forward several inputs to further enhance implementation effectiveness.
In his remarks, the Minister expressed commendation and high appreciation for the dedicated efforts of all members of the Ministry’s Procurement Committee, who have carried out their duties effectively in line with the Royal Government’s standard operating procedures, achieving excellent results. He also provided several key recommendations as work directions for the Committee to carry forward with greater efficiency and quality, in response to the reform principles being pursued by the Royal Government in the Seventh Legislature of the National Assembly under the wise and principled leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.
