- ៩ នាទីមុន ថ្ងៃទី១៣ ខែមិនា ២០២៦
- សកម្មភាពក្រសួង

[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើការរៀបចំឯកសារស្ដីពីការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញ ព្រមទាំងក្រុមការងារលេខាធិការដ្ឋានកែទម្រង់សាធារណៈនៃក្រសួងអភិវឌ្ឍន៍ជនបទ ។
អង្គប្រជុំបានធ្វើការពិនិត្យ ពិភាក្សាយ៉ាងល្អិតល្អន់ និងផ្ដល់ធាតុចូលដ៏មានសារសំខាន់ជាច្រើន ដែលជាការតម្រង់ទិសសម្រាប់ធ្វើការបន្ដរៀបចំឯកសារស្ដីពីការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈអភិវឌ្ឍន៍ជនបទ ឱ្យបានគ្រប់ជ្រុងជ្រោយ មានសង្គតិភាពជាមួយអនុក្រឹត្យលេខ ២៣៧ អនក្រ.បក ស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងឱ្យស្របតាមវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕
Phnom Penh: In the afternoon of Friday, March 13, 2026, at the Ministry office, His Excellency Chhay Rithisen, Minister of Rural Development, chaired a meeting to review the preparation of documents on the definition and description of rural development professional positions. The meeting was attended by His Excellency the Permanent Secretary of State, His and Her Excellencies the leaders, and technical officials, as well as the working group of the Public Reform Secretariat of the Ministry of Rural Development.
The meeting meticulously examined and discussed, providing many important inputs that serve as directives for the continued comprehensive preparation of the documents on the definition and description of rural development professional positions. This work aims to ensure alignment with Sub-decree No. 237 on the organization and functioning of the Ministry of Rural Development and to conform with the key measures for public administrative reform of the Royal Government for the 7th Legislature of the National Assembly, under the wise leadership of Samdech Moha Bovor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia.
