เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា​ លេីវឌ្ឍនភាពការចូលរួមរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត​ និងអនាម័យ​ នៅទីតាំងមណ្ឌលគ្រួសារជនភៀសសឹក​ ។

ចែលរំលែក
9 2 2

[English Below] រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលេីវឌ្ឍនភាពការចូលរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត​ និងអនាម័យ​ នៅបណ្តាទីតាំងមណ្ឌលទួលសុវត្ថិភាពនៃគ្រួសារជនភៀសសឹក​ ក្នុងខេត្តគោលដៅចំនួន​ ៧ ។  កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងអភិវឌ្ឍន៍ជនបទ ។​ ក្នុងដំណេីការនៃកិច្ចប្រជុំ​ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់គ្រប់មន្ទីគោលដៅ​ បន្តយកចិត្តទុកដាក់ក្នុងការចូលរួមអន្តរាគមន៍បន្ថែមទៅតាមភាពចាំបាច់​ ក៏ដូចជាសំណូមនានា​ ដេីម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលភៀសសឹក​ និងមិនទាន់អាចត្រលប់ទៅកាន់លំនៅដ្ឋានវិញបាន៕

 

Phnom Penh: On Tuesday afternoon, 10 March 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, chaired a meeting to review and discuss progress on installing clean water supply and sanitation infrastructure at the safety centers for displaced families across seven target provinces. The meeting was attended in person by the Permanent Secretary of State, senior leadership, and the Disaster Management Secretariat working group of the Ministry of Rural Development. During the meeting, the Minister instructed all target provincial departments to continue paying close attention and to undertake additional interventions as necessary, as well as to address requests, in order to ease living conditions for displaced citizens who have not yet been able to return to their homes.

1 13 scaled 6 1 2 scaled 6 2 1 scaled 6 3 1 scaled 6 4 1 scaled 6 5 1 scaled 7 3 scaled 9 1 2 scaled 9 2 2 scaled 10

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522