ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យមើលគុណភាពផ្លូវជនបទចំនួន ៥ខ្សែ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង និងបានជួបសួរសុខទុក្ខជាមួយគ្រួសារអតីតយុទ្ធជន និងវីរកងទ័ព
- ៣ ម៉ោងមុន ថ្ងៃទី៧ ខែមិនា ២០២៦
- សកម្មភាពក្រសួង

[English Below] ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមជាថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យមើលគុណភាពផ្លូវជនបទចំនួន ៥ខ្សែ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ដូចខាងក្រោម៖
ខ្សែទី១៖ ឈ្មោះផ្លូវ ស្ពានពោធិ-រ៉ាមានក ជាប្រភេទផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១២,៥០គ.ម. ឆ្លងកាត់ឃុំសេដ្ឋី ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។
ខ្សែទី២៖ ឈ្មោះផ្លូវ ស្រែសារ-ខ្សាច់ស ជាប្រភេទផ្លូវកម្រាលល្បាយក្រួស មានប្រវែង ១២,៧០ គ.ម. ឆ្លងកាត់ឃុំត្បែងខ្ពស់ និងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។
ខ្សែទី៣៖ ឈ្មោះផ្លូវ ជំទាវជ្រែង-ទ្រម៉ូងជ្រុំ មានប្រវែង ៩,២០គ.ម. ឆ្លងកាត់ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ។
ខ្សែទី៤៖ ឈ្មោះផ្លូវថ្នល់-អលង្កែន ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១១,៥០គ.ម. ឆ្លងកាត់ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ និង ឃុំចោងម៉ោង ស្រុកទឹកផុស។
ខ្សែទី៥៖ ឈ្មោះផ្លូវ ស្រះចក-កំពង់ត្រឡាចក្រោម ជាការដ្ឋានកំពុងសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៥,៣៣ គ.ម. និងមានសំណង់សិល្បការ្យមួយចំនួន តពីភូមិស្រះចក ឃុំលង្វែក ទៅដល់ភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៩៣៥គ្រួសារ ស្មើនឹង ៣ ៤២៣នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៤ ៧១៥គ្រួសារ ស្មើនឹង ១៤ ៩៦០នាក់។ ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់ក្នុងខែឧសភា ឆ្នាំ២០២៥ បច្ចុប្បន្នសម្រេចបាន ៥៦% ក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ។ ក្រោយពីបានអញ្ជើញចុះត្រួតពិនិត្យខ្សែផ្លូវខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំដល់មន្ទីភិវឌ្ឍន៍ខេត្តឱ្យធ្វើការជួសជុលបន្ទាន់ត្រង់ចំនុចដែលរងការខូចខាត ដើម្បីធានាអាយុកាលនៃការប្រើប្រាស់កាន់តែអង្វែងថែមទៀត។
នាឱកាសនៃការចុះត្រួតពិនិត្យគុណភាពផ្លូវនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី និងគណៈប្រតិភូ ក៏បានអញ្ជើញចូលជួបសំណេះសំណាលដោយផ្ទាល់ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោប្រធានព្រឹទ្ធសភា និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត និងបានជូនអំណោយរួមទាំងថវិកាដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះគ្រួសារអតីតវីរយុទ្ធជនពលីចំនួន ២គ្រួសារវីរកងទ័ព ស្ថិតនៅស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ផងដែរ៕
Kampong Chhnang Province: On Saturday morning, 7 March 2026, H.E. Chhay Rithisen, Minister of Rural Development, accompanied by senior officials, technical officers from the Ministry and the Kampong Chhnang Provincial Department of Rural Development, conducted an inspection of the quality of five rural road sections in Kampong Chhnang Province, as follows:
– Section 1: Spean Pouthi–Rameanok Road, a DBST road, 12.50 km long, passing through Sedthi and Tbaeng Kpos communes, Samakki Meanchey district.
– Section 2: Srae Sar–Khsach Sa Road, a gravel-mix surface road, 12.70 km long, passing through Tbaeng Kpos and Krang Lvea communes, Samakki Meanchey district.
– Section 3: Neak Moneang Chraeng–Tramoung Chrum Road, 9.20 km long, passing through Krang Lvea commune, Samakki Meanchey district.
– Section 4: Thanol–Alangkeng Road, a DBST road, 11.50 km long, passing through Krang Lvea commune, Samakki Meanchey district, and Chaong Maong commune, Tuek Phos district.
– Section 5: Srah Chak–Kampong Tralach Krom Road, currently under construction as a DBST and concrete road, with a total length of 5.33 km, including several structures, from Srah Chak village, Longvek commune, to Kampong Tralach Krom village, Kampong Tralach commune, Kampong Tralach district. The project directly benefits 935 households (3,423 people) and indirectly benefits 4,715 households (14,960 people). Construction began in May 2025 and is currently 56% complete, under the SAAMBAT project implemented by the Ministry of Rural Development. After inspecting the above road sections, the Minister instructed the provincial department to carry out urgent repairs at damaged points to ensure longer service life.
On this occasion, during the road quality inspection, the Minister and delegation also met directly with families, conveying well-wishes and messages from Samdech Techo, President of the Senate and Chairman of the Supreme Privy Council to His Majesty the King from Samdech Kittipritthbandit, President of the Cambodian Red Cross as well as from Samdech Moha Bovor Thipadei, the Prime Minister, and Her Excellency the Doctor. They also presented gifts, including generous financial support from Samdech Moha Bovothipadei and Her Excellency the Doctor, to two families of fallen veteran heroes and heroic soldiers in Samakki Meanchey and Tuek Phos districts, Kampong Chhnang province.



















