ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានសហការគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការអភិវឌ្ឍភូមិនៅកម្ពុជា។
- ១០ នាទីមុន ថ្ងៃទី៤ ខែមិនា ២០២៦
- សកម្មភាពក្រសួង

[English below] រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការអភិវឌ្ឍភូមិនៅកម្ពុជា ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងអភិវឌ្ឍន៍ជនបទ អង្គការដៃគូរ មជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយនិងមន្ត្រីជំនាញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រមាណ ៤៦០នាក់ ផងដែរ ។
នៅក្នុងដំណើរការនៃអង្គសិក្ខាសាលានាឱកាសនោះ រួមមានការធ្វើបទបង្ហាញ អំពីការអភិវឌ្ឍភូមិគំរូនៅកម្ពុជា លទ្ធផលស្រាវជ្រាវស្តីពីការវិភាគ និងធ្វើចំណាត់ថ្នាក់អភិវឌ្ឍន៍ភូមិនៅទូទាំងប្រទេសកម្ពុជា ការធ្វើបទបង្ហាញស្តីពីលំនៅឋានជាមូលដ្ឋាននៃការអភិវឌ្ឍបុរីជនបទ និងបទបង្ហាញស្តីពី ទស្សនាទានឆ្ពោះទៅការរៀបចំបុរីជនបទ ដោយវាគ្មិននៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ និងតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សូមបញ្ជាក់ជូនផងដែរថា សិក្ខាសាលានេះមានគោលបំណងដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការអភិវឌ្ឍ ផ្អែកលើបរិមាណនៃការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលកន្លងមក និងស្វែងយល់អំពីបទពិសោធន៍ល្អៗនៃការងារអភិវឌ្ឍភូមិ ដើម្បីជ្រើសរើសជា “ភូមិគំរូ” ព្រមទាំងដើម្បីអាចរៀបចំផែនការយុទ្ធសាស្រ្ត រួមគ្នាក្នុងការអភិវឌ្ឍនៅតំបន់ជនបទ ឱ្យកាន់តែលឿនថែមទៀត ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ ២០៥០៕
Phnom Penh: On Wednesday morning, 4 March 2026, the Ministry of Rural Development (MRD) and the Ministry of Land Management, Urban Planning and Construction (MLMUPC) jointly organized a consultation workshop on village development in Cambodia. The event was held under the high presidency of H.E. Say Samal, Deputy Prime Minister and Minister of Land Management, Urban Planning and Construction, and H.E. Chhay Rithisen, Minister of Rural Development, with the participation of leaders from both ministries, partner organizations, the Policy Research Center, and technical officials from relevant ministries and institutions—around 460 participants in total.
The workshop program included presentations on: model village development in Cambodia, research findings on nationwide analysis and classification of village development, housing as the foundation for rural township development, and perspectives toward planning rural townships. Presentations were delivered by speakers from the Ministry of Rural Development, representatives of the Policy Research Center, and representatives of MLMUPC.
It is also noted that the workshop aimed to review development progress based on the Royal Government’s public investment in recent periods and to capture best practices in village development for selecting “model villages.” It further sought to enable the joint preparation of strategic plans to accelerate rural development in line with the Royal Government of Cambodia’s vision for the country to attain high-income status by 2050.
