เว็บหวยออนไลน์

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងរៀបចំទឹកស្អាត និងបង្គន់អនាម័យ ជូនបងប្អូនប្រជាជនដែលជាជនភៀសសឹកដែលមានព្រំប្រទល់ជាប់ព្រំដែន កម្ពុជា និង ថៃ

ចែលរំលែក

[English Below] រាជធានីភ្នំពេញ៖ នារព្រឹកថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ​ជាក់ស្តែង ដើម្បីបន្តការរៀបចំទឹកស្អាត និងបង្គន់អនាម័យ ជូនដល់បងប្អូនប្រជាជនដែលជាជនភៀសសឹកនៅក្នុងបណ្ដាខេត្តនៅជាប់បន្ទាត់ព្រំដែន ដែលបានជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ទៅស្នាក់នៅតាមទីតាំងបន្ថែមថ្មីនៃមណ្ឌលជនភៀសសឹកនានា​ ដេីម្បីឆ្លើយតបទៅនឹងតម្រូវការចំបាច់បំផុត​ របស់ប្រជាជន​ ភៀសខ្លួននៅក្នុងអំឡុងពេលនៃការឈ្លានពានរបស់ទាហានថៃមកលើបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា កន្លងមកក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូ រួមសហការជាមួយអាជ្ញាធរខេត្តជាប់ព្រំដែនកម្ពុជាថៃ បានជួយរៀបចំមណ្ឌលសម្រាប់គ្រួសារជនភៀសសឹក ដោយបានផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យស្របតាមស្ថានភាពចំនួនគ្រួសារជនភៀសសឹក និងស្ថានភាពភូមិសាស្ត្រនៃទីតាំងមណ្ឌលជនភៀសសឹកនៃគ្រប់ខេត្តគោលដៅ ៕

 

Phnom Penh: Saturday morning , December 13, 2025, H.E. Chhay Rithisen, Minister of Rural Development, chaired a meeting to conduct on-the-ground assessment and to continue organizing the provision of clean water and sanitary latrines for our compatriots displaced from their homes to newly established locations at various evacuation centers in provinces along the border. This effort responds to the most urgent needs of displaced citizens during the period of aggression by Thai forces against the territorial integrity of the Kingdom of Cambodia.

 

It should be noted that the Ministry of Rural Development and partner organizations, in cooperation with provincial authorities along the Cambodia–Thailand border, have been arranging centers for displaced families and supplying clean water and sanitary latrines in alignment with the number of displaced households and the geographic conditions of the evacuation sites across all target provinces.

photo 2025 12 13 11 26 13

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522