លោកជំទាវ ឯក គន្ធវារី ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជាប្រចាំផ្លូវចំនួន១០ខ្សែ
- ៣ ម៉ោងមុន ថ្ងៃទី៥ ខែធ្នូ ២០២៥
- សកម្មភាពក្រសួង

[English Below] ខេត្តកំពង់ចាម៖ នាថ្ងៃពុធ ១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ឯក គន្ធវារី អនុដ្ឋលេខាធិការ តំណាងដ៏ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ វាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជាប្រចាំផ្លូវចំនួន១០ខ្សែ ប្រវែងសរុប ៨៥,៦០គីឡូម៉ែត្រ ក្នុងនោះមាន ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៥ខ្សែ ប្រវែងសរុប ៤៧គីឡូម៉ែត្រ ក្នុងនោះបានសាងសង់លូប្រអប់ចំនួន ១កន្លែងផងដែរនោះ ស្ថិតក្នុងឃុំទាំង៧ នៃស្រុកព្រៃឈរ ស្រុកចំការលើ និងស្រុកស្ទឹងត្រង់ និងផ្លូវក្រាលល្បាយក្រួសចំនួន៥ខ្សែទៀត ប្រវែងសរុប ៣៨,៦០គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំទាំង៦ នៃស្រុកកំពង់សៀម ស្រុកព្រៃឈរ និងស្រុកកងមាស ខេត្តកំពង់ចាម ។
បន្ទាប់ពីបានត្រួតពិនិត្យ និងវាយតម្លៃរួមមក ក្រុមការងារបានប្រជុំពិភាក្សាជាមួយក្រុមការងារអន្តរក្រសួង និងអ្នកទទួលម៉ៅការ ដោយបានឯកភាពទទួលយកលើការងារថែទាំជាប្រចាំផ្លូវ១០ខ្សែ ដំណាក់កាលទី២ខាងលើ ត្រឹមត្រូវតាមស្ដង់ដាបច្ចេកទេសក្រសួងកំណត់។
Kompong Cham Province: On December 3, 2025, H.E. Ek Kunveary, Undersecretary of State, representing the high esteem of H.E. Chhay Rithisen, Minister of the Ministry of Rural Development, together with His Excellency Dr. Lim Iv, Undersecretary of State, led an inter-ministerial committee including the Ministry of Rural Development and the Ministry of Economy and Finance to inspect and evaluate the second phase of routine maintenance work on 10 roads with a total length of 85.60 kilometers. Among them, there are 5 double-layer bituminous surfaced roads (DBST) totalling 47 kilometers, which also included the construction of one box culvert, located in all 7 communes of Prey Chhor district, Chum Kralor district, and Stueng Trang district, and 5 other gravel roads totalling 38.60 kilometers, located in all 6 communes of Kampong Siem district, Prey Chhor district, and Kong Meas district, Kampong Cham province.
After inspection and evaluation, the working group held discussions with the inter-ministerial working team and the beneficiaries, reaching a consensus to accept that the routine maintenance work on the 10 roads in the second phase was in accordance with the technical standards set by the Ministry.
