ឯកឧត្តម បាន បូរ័ត្ន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៥ របស់នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
- ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៨:០០ ល្ងាច
- សកម្មភាពក្រសួង
Share

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៥ របស់នាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ពីលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីជំនាញ នៃនាយកដ្ឋានចំណុះ អគ្គនាយកដ្ឋានផងដែរ៕
