
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងចំនួន ៦ខ្សែ នៅស្រុកជលគិរី រលាប្អៀរ បរិបូរណ៍ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ម៉ោង ៥:១១ ល្ងាច
ខេត្តសៀមរាប៖ នៅរសៀលថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ ព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ប្រមាណ ៥០០ នាក់។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន ត្រូវបានគណៈកម្មាធិការកណ្តាល បោះឆ្នោតជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល នៃសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ៕