เว็บหวยออนไลน์

លោកជំទាវ គង់ សុធីរី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២  និងលើកទិសដៅការងារអនុវត្តបន្តត្រីមាសទី៣ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទ

ចែលរំលែក
photo 2025 06 19 17 42 59 2

ខេត្តព្រះសីហនុ៖ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ  ឆ្នាំម្សាញ់  សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២  និងលើកទិសដៅការងារអនុវត្តបន្តត្រីមាសទី៣ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៏ជនបទ ខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសរុប ២៣រូប។

លោក ប្រាក់ សុវណ្ណ បានមានមតិស្វាគមន៏ និងធ្វើរបាយការណ៍សង្ខេបពីលទ្ធផលការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តត្រីមាសទី៣ របស់មន្ទីរអភិវឌ្ឍន៏ជនបទជូនដល់អង្គប្រជុំ ។

កិច្ចប្រជុំបានពិនិត្យ ពិភាក្សាយ៉ាងផុលផុសលើលទ្ឋផលការងារដែលទទួលបាន និងរួមគ្នាដោះស្រាយ   លើកទិសដៅការងារបន្ដដើម្បីយកទៅអនុវត្តប្រកបដោយប្រសិទ្ឋភាពខ្ពស់។

លោកជំទាវ គង់ សុធីរី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខមន្ត្រីជានិច្ច ។ ជាមួយគ្នានេះ លោកជំទាវ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឱ្យចូលរួមអនុវត្តការងារទៅតាមផែនការសកម្មភាព ឆ្នាំ២០២៥ ដែលបានដាក់ចេញ ដើម្បីរួមចំណែកអនុវត្តកម្មវិធីអាទិភាពទាំង៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

លោកជំទាវ រដ្ឋលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម ៖

-រក្សាឱ្យបានទំនាក់ទំនងការងារល្អជាមួយអាជ្ញាធរដែនដី ក្រុមប្រឹក្សា គ្រប់មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ

-ខិតខំពង្រីក និងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ   ជាពិសេសផ្នែកឌីជីថល

-បន្ដពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀតជូនក្រសួង

-ចូលរួមផ្សព្វផ្សាយនូវសមិទ្ធផលការងាររបស់ក្រសួង និងមន្ទីរឱ្យបានទូលំទូលាយ

-រក្សាឱ្យបានសាមគ្គីភាពផ្ទៃក្នុងល្អ

-គោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង

-រក្សាឱ្យបានអនាម័យល្អ និងបរិស្ថានការងារល្អ៕

photo 2025 06 19 17 41 39 photo 2025 06 19 17 41 48 photo 2025 06 19 17 42 58 2 photo 2025 06 19 17 42 58 photo 2025 06 19 17 42 59 2 photo 2025 06 19 17 42 59 photo 2025 06 19 17 43 00 2 photo 2025 06 19 17 43 00 photo 2025 06 19 17 43 01 photo 2025 06 19 17 43 02 2 photo 2025 06 19 17 43 02 photo 2025 06 19 17 43 03

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522