
លោកស្រី ចាន់ ច្រិប បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងពិភាក្សាទិសដៅការងារបន្តរបស់នាយកដ្ឋាន
- ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ចាន់ ច្រិប ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងពិភាក្សាទិសដៅការងារបន្តរបស់នាយកដ្ឋាន ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធាន និងអនុប្រធានការិយាល័យ នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង សរុបចំនួន ១៧នាក់ ស្រី ០៤នាក់។
កិច្ចប្រជុំមានរបៀបវារៈដូចខាងក្រោម៖
១. ពិនិត្យវឌ្ឍនភាពការងារប្រចាំខែមិថុនា ឆ្នាំ២០២៥ ២.ពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥
៣. ពិនិត្យ និងពិភាក្សាទិសដៅការងារសម្រាប់ខែកក្កដា ឆ្នាំ២០២៥ ៤.ប្រជុំផ្សព្វផ្សាយបន្តជូនមន្ត្រីរាជការក្នុងនាយកដ្ឋាន លើការផ្សព្វផ្សាយ”ស្តីពីការងារគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក”ដោយយោងស្មារតីដឹកនាំអង្គប្រជុំថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដែលដឹកនាំដោយ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ
៥.ពង្រឹងប្រសិទ្ធភាពការងារបន្ថែម។