เว็บหวยออนไลน์

ឯកឧត្តម ជី ស៊ីថា អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវស្តីពីការជំរុញ សមាគមមនុស្សចាស់និងអន្តរជំនាន់ពហុមុខងារ

ចែលរំលែក
photo 2025 06 17 14 26 20

រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទទួលបន្ទុកការងារមនុស្សចាស់ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោក ព្រហ្ម ប៉ូលីម អនុប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ និងជាលេខាធិការក្រុមការងារ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវស្តីពីការជំរុញ សមាគមមនុស្សចាស់និងអន្តរជំនាន់ពហុមុខងារ ក្រោមអធិបតីភាព ឯកឧត្តម មុំ ប៊ុនថន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា។ សិក្ខាសាលានេះប្រព្រឹត្តទៅនៅ សណ្ឋាគារ Sun&Moon Riverside ដោយមានអ្នកចូលរួមប្រមាណ ១០៣រូប (ស្រី៣៥រូប) រួមមាន ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងពីក្រសួង ស្ថាប័ននិងអង្គភាពពាក់ព័ន្ធទាំង៣០ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) អង្គការមនុស្សចាស់កម្ពុជា (HAC)  អង្គការការីតាសកម្ពុជា និងតំណាងសមាគមមនុស្សវ័យចាស់ខេត្ត។

 

គោលបំណងនៃសិក្ខាសាលា គឺដើម្បី (១). ពិនិត្យ ពិគ្រោះយោបល់ និងប្រមូលធាតុចូលលើសេចក្តីព្រាងផែនទី បង្ហាញផ្លូវស្តីពីការជំរុញ សមាគមមនុស្សចាស់និងអន្តរជំនាន់ពហុមុខងារ និង (២). ចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ទាំងឡាយពាក់ព័ន្ធនឹងសមាគមមនុស្សចាស់៕

photo 2025 06 17 14 26 20 photo 2025 06 17 14 26 21 photo 2025 06 17 14 26 22 2 photo 2025 06 17 14 26 22 photo 2025 06 17 14 26 23 2 photo 2025 06 17 14 26 23 photo 2025 06 17 15 04 08 2 photo 2025 06 17 15 04 08 3 photo 2025 06 17 15 04 08

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522