
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងចំនួន ៦ខ្សែ នៅស្រុកជលគិរី រលាប្អៀរ បរិបូរណ៍ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ម៉ោង ៥:១១ ល្ងាច
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទឺ១៧ មិថុនា ឆ្នាំ២០២៥ នៅអាគារភាតរភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី លោកជំទាវ សុខ វិសាល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកស្រី កែវ និស្ស័យ អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ និងមន្ត្រីបច្ចេកទេស បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ផ្លូវដែកនិងដីចំណីផ្លូវដែក ក្រោមអធិបតីភាពឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ននានា ក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាភាសាខ្មែរ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានផ្លូវដែកឆ្លងកាត់៕