
ឯកឧត្តម នួន ពេជ្រនិមិត្ត បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥
- ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៥ ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ«TVET បង្កើតឱកាសការងារសាងក្តីសង្ឃឹមដល់យុវជន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីទ្បា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ទិវានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តាមបណ្តាលក្រសួងពាក់ព័ន្ធ លោក លោកស្រីប្រធាន អនុប្រធាន សិស្ស និស្សិត សាធារណជន ម្ចាស់សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនឯកជន អង្គការជាតិ និងអន្តរជាតិ សរុបចំនួនសរុប ១០០២រូប។
ពិធីនេះមានគោលបំណងផ្សព្វផ្សាយអំពី សារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធិភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ហើយទិវាជាតិនេះ នឹងមានការដាក់តាំងដាក់តាំងបង្ហាញស្នាដៃ របស់សិស្ស និសិ្សត និងសាធារណជន ដែលមានគំនិតច្នៃប្រឌិត នវានុវត្តន៍ ដែលពាក់ព័ន្ធ និងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ វិស័យឯកជន និងវិស័យនានា ដែលអាច ប្រើប្រាស់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវបម្រើដល់ការងារសង្គម វិស័យកសិកម្ម ពាណិជ្ជកម្ម សំណង់ និងឧស្សាហកម្ម។