เว็บหวยออนไลน์

ឯកឧត្តម អ៉ិន ចន្ថា អញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃ លើការងារថែទាំប្រចាំផ្លូវចំនួន ៥ខ្សែ ក្នុងស្រុកចំនួន៦ នៃខេត្តបាត់ដំបង

ចែលរំលែក
photo 2025 06 10 20 10 52

ខេត្តបាត់ដំបង៖ នាថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃ លើការងារថែទាំប្រចាំផ្លូវចំនួន ៥ខ្សែ ប្រវែងសរុប ៧៨ ៧០០ម ក្នុងនោះមានផ្លូវក្រាលកៅស៊ូ DBST ចំនួន ២ខ្សែ ប្រវែងសរុប ៣៥ ៦០០ម ទទឹង ខ្នងលើក្រាលកៅស៊ូ ៥ម និង៥,៥ម ស្ថិតនៅឃុំស្តៅ ឃុំវត្តគរ ឃុំឈើទាល ស្រុករតនមណ្ឌល ស្រុកបាត់ដំបង និងស្រុកបាណន់ និងក្រាលល្បាយក្រួស និងល្បាយកំទេចថ្មភ្នំ ចំនួន៣ខ្សែប្រវែងសរុប ៤៣ ១០០ម ទទឹង ៥ម, ៦ម ស្ថិតក្នុងឃុំកំរៀង ឃុំល្ពៅ ឃុំសំពៅលូន ស្រុកកំរៀង ស្រុករតនមណ្ឌល ស្រុកសំពៅលូន ខេត្តបាត់ដំបង អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងដោយមាន ការចូលរួមពីតំណាងក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងនាយកដ្ឋានផ្លូវលំជនបទ, ក្រុមការងារ គ.ត.វ នៃក្រសួងអភិវឌ្ឍន៍ជនបទ, ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងមួយចំនួនទៀត។

 

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលដោយពាំនាំនូវការស្រលាញ់នឹករលឹកយ៉ាងខ្លាំងនិងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ក្រុមការងារនៅពេលនេះ។

 

មុននឹងបញ្ចប់កម្មវិធី ឯកឧត្តម អ៉ិន ចន្ថា បានដឹកនាំក្រុមការងារអន្តរក្រសួងប្រជុំឆ្លុះបញ្ចាំងលទ្ធផលនៃការត្រួតពិនិត្យ វាយតម្លៃ លើការងារថែទាំប្រចាំផ្លូវទាំង៥ខ្សែនេះ ដោយក្រុមការងារអន្តរក្រសួងបានទទួលយក១០០% ដោយមានសំណូមពរ ឱ្យធ្វើការជួសជុលបង្គោលលូចំនួន ២ កន្លែងដោយរថយន្តបានបុកបាក់, ដាក់បង្គោលសុវត្ថិភាពតាមលូចំនួន ២ កន្លែង, និងចាក់ដីបំពេញបន្ថែមចិញ្ចើមផ្លូវត្រង់កំណាត់ផ្លូវបេតុង ដែលសំណូមពរទាំងនេះក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ទទួលយកទៅអនុវត្តបន្ថែមទៀត៕

photo 2025 06 10 20 10 52 photo 2025 06 10 20 10 57 photo 2025 06 10 20 10 59 photo 2025 06 10 20 11 02 photo 2025 06 10 20 11 04 photo 2025 06 10 20 11 07 photo 2025 06 10 20 11 11 photo 2025 06 10 20 11 12 photo 2025 06 10 20 11 15 photo 2025 06 10 20 11 18 photo 2025 06 10 20 11 20 photo 2025 06 10 20 11 22

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522