
ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការបង្កើតមជ្ឈមណ្ឌលជាតិគ្រប់គ្រង ទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានគ្រប់គ្រងទិន្នន័យធនធានទឹក
៩ នាទីមុន ថ្ងៃទី៧ ខែមិថុនា ២០២៥
រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការបង្កើតមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានគ្រប់គ្រងទិន្នន័យធនធានទឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅសាលប្រជុំសណ្ឋាគារ SUN & MOON Riverside Hotel ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ព្រមទាំងអង្គភាពពាក់ព័ន្ធមួយចំនួនទៀតផងដែរ។