เว็บหวยออนไลน์

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានអញ្ជើញចូលរួមក្នុងពិធីបើក និងបិទ សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក”

ចែលរំលែក
photo 2025 06 06 17 08 52

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥  ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីបើក និងបិទ សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក” នៅសាលប្រជុំ៧០៧ ទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដែលរៀបចំឡើងដោយនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក។

 

សិក្ខាសាលាផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ជួប សំអាត អនុរដ្ឋលេខាធិការ ឯឧត្តម លាង សេង អនុរដ្ឋលេខាធិការ លោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ លោកជំទាវ លីម មុយខេង ទីប្រឹក្សាក្រសួង លោក គង់ វិទ្យា អគ្គនាយករង លោកស្រី ខូវ ណៃឡេង អគ្គនាយករង និងលោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ព្រមទាំងលោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យគ្រប់អង្គភាពថ្នាក់កណ្តាល សរុបចំនួន ៨៥ នាក់ (ស្រី ២០ នាក់)។

 

គោលបំណងនៃសិក្ខាសាលាផ្សព្វផ្សាយនេះ គឺដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងបន្ថែមលើ ការងារគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក ដោយផ្តោតទៅលើចំណុចសំខាន់ៗដូចខាងក្រោម៖

១. ការងារធ្វើបច្ចុប្បន្នភាព ការងារជំរឿនមន្រ្តី និងការគ្រប់គ្រងវត្តមានមន្រ្តីរាជការ ព្រមទាំងមន្រ្តីជាប់កិច្ចសន្យា។

២. ការងារដំឡើងថ្នាក់ ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយសជូនមន្រ្តីរាជការ។

៣. ការងាររៀបចំបៀវត្ស និងការចូលនិវត្តន៍របស់មន្រ្តីរាជការ។

៤. និងការសរសេរសៀវភៅការងារប្រចាំថ្ងៃរបស់មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា និងលំហូរឯកសាររដ្ឋបាល។

photo 2025 06 06 17 08 52 photo 2025 06 06 17 09 09 photo 2025 06 06 17 09 19 photo 2025 06 06 17 09 25 photo 2025 06 06 17 09 30 photo 2025 06 06 17 09 36

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522