ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស) ៣ឆ្នាំរំកិល
- ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ផឹង សុផាត អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស) ៣ឆ្នាំរំកិល ក្រោមអធិបតីភាពឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធាន គណៈកម្មការអន្តរក្រសួងសម្រាប់រៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល នៅសណ្ឋាគារហ៊ីម៉ាម៉ាវ៉ារី។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវ លោក លោកស្រី តំណាង ក្រសួង ស្ថាប័ន សរុបចំនួ ន ១១២នាក់ ស្រី ៦៥នាក់ ។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៦-២០២៨ របស់ក្រសួងស្ថាប័ន មុននឹងបញ្ជូនសេចក្តីព្រាងនេះ តាមយន្តការទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីដាក់ឆ្លងក្នុងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី៕
