เว็บหวยออนไลน์

ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើគម្រោងការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ២ខ្សែ ប្រវែងសរុប ៤ ៧៥០ ម៉ែត្រ នៅខេត្តកំពត

ចែលរំលែក
photo 2025 05 27 15 53 39

ខេត្តកំពត ៖ នាថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃ លើគម្រោងការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ២ខ្សែ ប្រវែងសរុប ៤ ៧៥០ម ទទឹង ៧ម កម្រាស់ ០,២ម ទទឹងដីស ៨ម សាងសង់លូមូលមុខមួយ ចំនួន ៤កន្លែង លូមូលមុខពីរចំនួន ១កន្លែង លូមូលមុខបីចំនួន ១កន្លែង និង ផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត អនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ដោយមានការចូលរួមពីតំណាងក្រុមការងារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,តំណាងក្រុមការងារតំណាងនាយកដ្ឋានផ្លូវជនបទ, ក្រុមការងារ គ.ត.វ នៃក្រសួងអភិវឌ្ឍន៍ជនបទ, ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត  ព្រមទាំងអាជ្ញាធរមូលដ្ឋានឃុំ ស្រុកមួយចំនួនទៀត។

 

ជាទីបញ្ចប់ក្រុមការងារអន្តរក្រសួងប្រជុំឆ្លុះបញ្ចាំងលទ្ធផលនៃការត្រួតពិនិត្យ និងវាយតម្លៃលើគម្រោងការងារស្ថាបនាផ្លូវ២ខ្សែនេះ ដោយគណៈកម្មការអន្តរក្រសួងទទួលយក១០០%៕

photo 2025 05 27 15 53 27 photo 2025 05 27 15 53 28 photo 2025 05 27 15 53 29 photo 2025 05 27 15 53 30 photo 2025 05 27 15 53 32 photo 2025 05 27 15 53 33 photo 2025 05 27 15 53 35 photo 2025 05 27 15 53 37 photo 2025 05 27 15 53 38 photo 2025 05 27 15 53 39

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522